(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តាម បទបញ្ជារលោក ឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង និងបានការ សម្របសម្រួល នីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចក់ អធិការនគរបាល ស្រុកកំរៀង បានដឹកនាំកម្លាំង ចុះបង្ក្រាបករណី ចែកចាយនិង ប្រើប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន បានជនសង្ស័យ២ នាក់កាលពី រសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីនៅ ចំណុចក្រុមទី១ ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំ ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ វេ គឹមចក់ អធិការស្រុកកំរៀង បានប្រាប់អោយដឹងថា ជនសង្ស័យទាំង ២នាក់ដែល កម្លាំងជំនាញ ឃាត់ខ្លួនទី០១ ឈ្មោះម៉ៅ បញ្ញាវន្ត័ ហៅទូច ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី០២ឈ្មោះហ៊ាង រ៉ាវ៉ាន់ ភេទប្រុស អា យុ៣៦ឆ្នាំរស់នៅភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបាន វត្ថុតាងរួមមាន ម្សៅពណ៌សថ្លា ច្រកក្នុងប្លា្ទស្ទិក ចំនួន១៤ថង់សង្ស័យ មានសារធាតុ ញៀន ទូរសព្ទ័ដៃចំនួន ០២គ្រឿង ដប កែច្នៃសំរាប់ជក់ ថ្នាំញៀនចំនួន០១ ដែកកេះ ០១ និងថង់សំរាប់ ច្រករំលែកថ្នាំញៀន មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង នគរបាលជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកកំរៀង កសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕