(ភ្នំពេញ)៖ មានរថយន្តដឹកភេសជ្ជៈ មួយគ្រឿងបានបើក បរលឿនអកហ្សឺជា មួយរថយន្តបែនដឹក ដីដែលបើកចេញ ពីការដ្ឋានក៏បួងចង្កូត គេចចេញមកស្ដាំដៃ ជ្រុលធ្លាក់ចិញ្ចើម ផ្លូវដាំក្បាលចូលទឹក ក្រឡាប់បះជើងរង ការខូចខាត ចំណែកអ្នកបើកបរ រងរបួសត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរ ពេទ្យ កាលពី វេលាម៉ោង ១១នឹង៥០ ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាម បណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបែន ដឹកដីជាច្រើនគ្រឿង បានតំរៀបជួរគ្នានៅ លើចិញ្ចើមផ្លូវចូល ចាក់ដីនៅត្រង់ចំណុច កើតហេតុខណៈនោះ ក៏មានរថយន្តបែន មួយគ្រឿងចាក់ដីរួច បានបើកចេញក្រៅ ស្របពេលមាន រថយន្តដឹកភេសជ្ជៈ មួយគ្រឿង បើកបរលឿនអកហ្សឺ រថយន្តបែនបួងចង្កូត គេចចេញមកស្ដាំដៃ ជ្រុលធ្លាក់ចិញ្ចើម ផ្លូវបណ្ដាលឱ្យ ក្រឡាប់គាប ជាប់រថយន្តបែន មួយគ្រឿងទៀតកំពុង លើកបែនចាក់ដី បណ្ដាលឲ្យអ្នកបើក បរថយន្តដឹក ភេសជ្ជៈរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះដល់ ទីតាំងកន្លែងកើតហេតុ ដោយឃើញមិនមាន ប៉ះពាល់ដល់ ទ្រព្យសម្បតិ្តសាធារណៈ និងទុកពេលឲ្យភាគី ទាំងសងខាងធ្វើការ សម្របសម្រួលគ្នា ដោយលើកយក រថយន្តដែលក្រឡាប់ សាងទំនិញចេញ រួចចរចាគ្នាដើម្បីបញ្ចប់ រឿងនៅទីតាំង កន្លែងកើតហេតុ ៕