(ខេត្តបន្ទាយមានជ័យ)៖ លោកសុកចាន់ថា មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តបន្ទាយ មានជ័យនិង លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានប្រាប់អ្នក យកព័ត៌មាន ឲ្យដឹងថា ស្ពានឈើវត្តព្រះ ពន្លាដែលមានអាយុ កាល៦០ឆ្នាំហើយនោះ ស្ថិតនៅក្នុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបំផ្លាញដោយទឹកជំនន់ បានបាក់ស្រុត ចូលទៅក្នុងស្ទឹងព្រះពន្លា នៅព្រឹកថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ បាក់កន្លងមក រហូតមកដល់សព្វថ្ងៃ ប្រហែលមានសង្ឃឹមថា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អាចនិងស្ថាបនាស្ពាន នេះជាស្ពានចាក់ បេតុងឡើងវិញ នៅពេលឆាប់ៗនេះ។
លោកហុឹលរ៉ាយ៉ា បានមានប្រសាសន៍ នៅព្រឹក ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២ ថា លោកបានដឹក នាំក្រុមការងារ ចុះសិក្សា ពិនិត្យ វាស់វែង បោះតម្រុយ សម្រាប់គម្រោង ស្ថាបនាស្ពានបេតុង ព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ដែលមានបណ្តោយ ប្រវែង១២០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលជាអំណោយ របស់លោកឧបនាយករដ្ឋ មន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជំនួសស្ពាន ឈើចាស់ទ្រុឌទ្រោម ដែលបានបាក់ដួល រលំខូចខាតដោយ ទឹកជំនន់កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ កន្លងមក ។
លោកសុក ចាន់ថា ប្រធានមន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកបានដឹកនាំ ក្រុមការងារ បន្ទាប់ពីមានសំណូមពរ ដ៏ទទូចពីព្រះសង្ឃ ញោមញាតិពុទ្ធ បរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រោយពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានបានចុះពិនិត្យ ជាក់ស្តែងស្ពាននិង សួរសុខទុក្ខប្រជាពល រដ្ឋនៅម្តុំស្ពានវត្តព្រះពន្លានេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។
ព្រះតេជគុណយឿន សាមឿន ព្រះគ្រូចៅអធិការ វត្តព្រះពន្លាបានមាន សង្ឃដិកាថាស្ពាន ឈើចាស់ទីនោះត្រូវបាន សាងសង់ដោយព្រះ សង្ឃនៅគ ស១៩៦២ លុះដល់ឆ្នាំ១៩៩៣ ស្ពានត្រូវបានជួសជុល កែលម្អនិងប្រក់ ដំបូលស័ង្កសី ដោយសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិនិងសប្បុរសជន ប៉ុន្តែដោយស្ពាននេះ វាចាស់ទ្រុឌទ្រោម ខ្លាំងពេកបានបាក់ ដួលរលំខូចខាតទាំង ស្រុងដោយទឹកជំនន់។
ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដិកា បន្តថាចាប់ពីស្ពាន បាក់មកព្រះអង្គ មានបំណងស្នើឲ្យមាន ការស្ថាបនាឡើងវិញដែរ ប៉ុន្តែដោយសារមាន វិបត្តិសាកលនៃជម្ងឺកូវីដ.១៩ ទើបត្រូវផ្អាកវិញ និងម្យ៉ាងទៀតដោយសារ មានស្ពានបេតុងមួយ ជាអំណោយរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី ស្ថិតនៅខាង ជើងនោះស្ពាននេះ១ ហើយសម្រាប់ឆ្លងស្ទឹង សិរីសោភ័ណវាមិន អាចធ្វើឲ្យកកស្ទះ ប្រជាជនឆ្លងតាក់ ទៅមកផង។
គួរបញ្ជាក់ផងដែថានៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២នេះ បានដំណឹងថា លោកឧបនាយក រដ្ឋមន្ត្រីកែ គឹមយ៉ាននិង លោកជំទាវ ម៉ៅម៉ាល័យ បានផ្តល់អំណោយ សាងសង់ជាស្ពានបេតុង ថ្មីសំរាប់ជូនដល់ ព្រះសង្ឃ ប្រជាពលរដ្ឋ ធ្វើដំណើរ ទៅមកបានស្រួល សង្ឃឹមថាប្រជាជន រស់នៅ៤ភូមិ ១/ភូមិព្រះពន្លា ២/ភូមិ ព្រៃឬស្សី ៣/ភូមិ៣ ៤/ភូមិ៤ ពិតជា សប្បាយចិត្ត និងប្រជាពលរដ្ឋ ទូទៅធ្វើដំណើរបាន ស្រួលផងដែរ។ និងដោយឡែកពុទ្ធ បរិស័ទចំណុះជើងវត្ត នឹងងាយស្រួលទៅ មកធ្វើបុណ្យទាន នៅវត្តនេះផងដែរ ។
លោកហ៊ឹល រ៉ាយ៉ា និង លោកសុក ចាន់ថាបានឲ្យ ដឹងបន្តថាតាមផែនការ គម្រោងសាងសង់ ស្ពានថ្មថ្មីនេះអាច ចំណាយពេលពី ២៤ទៅ៣០ខែ ព្រោះពេលនេះជារដូវវស្សា ហើយនឹងទឹក ជន់ឡើងផងដែរ ។
ក្នុងនោះប្រជាពល រដ្ឋបានថ្លែងអំណុគដល់ សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេសលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានយកចិត្ត ទុកដាក់រួមសុខរួមទុក្ខ កសាងស្ពានឈើព្រះពន្លា បំផ្លាញដោយទឹកជំនន់ ស្ថាបនាជាស្ពានថ្ម ជំនួសឡើងវិញដើម្បី លើកម្ពស់ជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ បង្កលក្ខណ:ងាយ ស្រួលដល់ ព្រះសង្ឃនិងពុទ្ធ បរិស័ទឆ្លងទៅមក ធ្វើបុណ្យទានបាន ស្រួលផងដែរ ៕