សមត្ថកិច្ចនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការ បង្ក្រាបទីតាំងចំនួន 2កន្លែងផ្សេងគ្នាប្រមូល បានគ្រឿងញៀន ៨៦គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិន បានចំនួន៣នាក់!!!

(ភ្នំពេញ)៖ គ្រឿងញៀនទម្ងន់ ៨៦គីឡូក្រាម ត្រូវបានកម្លាំង សមត្ថកិច្ចនៃមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀនដែលដឹក នាំដោយលោកឧត្តម សេនីយ៍ទោ( ឃឹង សារ៉ាត់) នាយករងមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន ចុះបង្ក្រាបដល់ទីតាំង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ( ម៉ក់ ជីតូ )អគ្គស្នងការ រងនគរបាលជាតិនិង ជាអគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

ក្នុងពេលចុះប្រតិ បត្តិការនេះសមត្ថកិច្ច បានដកហូតគ្រឿងញៀន ៨៦គីឡូក្រាម ត្រូវបានធ្វើសន្និសីទ កាសែតបង្ហាញ សាធារណជននៅ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន បានបន្តឲ្យដឹងថា ក្នុងកិច្ចចុះប្រតិបត្តិការ គឺមានទីតាំងស្ថិតនៅផ្ទះ លេខ៨១  ភូមិក្តីតាកុយ សង្កាត់វាលស្បូវ  រាជធានីភ្នំពេញ និងមួយកន្លែង ទៀតមានទីតាំងស្ថិត នៅសណ្ឋាគារសមុទ្រខៀវ  បន្ទប់១៦០៨ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទីតាំងទាំងពីរ កន្លែងនេះជា ករណីពាក់ព័ន្ធគ្នា។

នៅក្នុងប្រតិបត្តិការចុះ បង្ក្រាបទីតាំងកែច្នៃទាំង ពីរកន្លែងខាងលើនេះ បានរឹបអូសវត្ថុ តាងជាសារធាតុ ញៀនទម្ងន់៨៦គីឡូក្រាម ឧបករណ៍កែច្នៃ បានមួយចំនួន និងឃាត់ខ្លួនជន សង្ស័យជនជាតិចិន ចំនួន ០៣នាក់៖ ទី១-ឈ្មោះ ជូ ស៊ី ជៀ ភេទប្រុស ជាជនជាតិ ចិនតៃវ៉ាន់ ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន ទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់  បានមានប្រសាសន៍ បញ្ជាក់ថា យោងតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ លើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើស គ្រឿងញៀនដែល នាំចូលពីក្រៅប្រទេស ដោយខិតខំពន្លាត នីតិវិធីស្រាវជ្រាវរកខ្សែរយៈ ឧក្រិដ្ឋជនជួញដូ រគ្រឿងញៀនធំៗ ដើម្បីបង្រ្កាបឱ្យដល់ឫសគល់កាលពីពេលថ្មីៗនេះ ទើបកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខិតខំស្រាវជ្រាវ រហូតដល់ការចុះបង្ក្រាប ដល់ទីតាំងទាំង ២កន្លែងខាងលើ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវ ជនត្រូវចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀនបាន បំផ្លាញអនាគត របស់យើង គ្រួសារយើង ជាពិសេស សង្គមជាតិរបស់ យើងទាំងមូល។

បច្ចុប្បន្នវត្ថុតាង ដែលកម្លាំងជំនាញ រឹបអូសបានប្រមាណ ៨៦ គីឡូក្រាម និងជនសង្ស័យចំនួន ៣នាក់ ជាជនជាតិចិននេះ ត្រូវបានមន្ទីរ ប្រឆាំងបទល្មើសគ្រឿង ញៀនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *