(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍ លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិ ចិនតៃវ៉ាន់ ៤នាក់ ចាប់យកវត្ថុតាង គ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចចុះប្រតិបត្តិការនេះ ដោយអនុវត្តតាមបញ្ជា ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹក នាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង គ្រឿងញៀន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៣០នាទី សមត្ថកិច្ចបានបើក ប្រតិបត្តិការបង្រ្កាប មន្ទីរពិសោធន៍លួច លាក់កែច្នៃផលិតសារ ធាតុញៀន នៅ ៣ទីតាំងផ្សេងៗ គ្នាជាបន្តបន្ទាប់ ។
ទាំង៣ទីតាំងនោះ រួមមាន ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រតិប្រត្តិការនេះ សមត្ថកិច្ចចម្រុះឃាត់ ខ្លួនជនសង្ស័យ ០៤នាក់ ជនជាតិចិន (តៃវ៉ាន់) ១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ) ២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស) ៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស) ៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
វត្ថុតាងដែលសមត្ថកិច្ច ជំនាញនៃមន្ទីរ ប្រឆាំងគ្រឿងញៀន រឹបអូសបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ ,សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤១ គីឡូ៥១.៧ក្រាម ល្បាយសារធាតុ ញៀនកេតាមីន ទម្ងន់១៤២៥ គីឡូក្រាម ថ្នាំគ្រាប់នីមេតា ហ្សេប៉ាម ទម្ងន់ ០.៩ក្រាម , សារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម ។
បច្ចុប្បន្នជនសង្ស័យ ទាំងបួននាក់ខាង លើរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿង ញៀនបានកសាង សំណុំរឿងបញ្ជូន ទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕ ដោយ លោក សឿនហៀរឡុង