ម្ចាស់កាស៊ីណូនៅ ច្រកស្វាយ អាង៉ោងបើក ឲ្យពលរដ្ឋខ្មែរចូល លេងដោយសេរី លោក ព្រុំ សន្ធរ ស្នងការនគរបាល និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មិនចាត់វិធានការ ទប់ស្កាត់?

(ខេត្តព្រៃវែង)៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ម្ចាស់កាស៊ីណូ នៅច្រកអាង៉ោង បើកឲ្យពលរដ្ឋខ្មែរ ពីគ្រប់ទិសទីចូល លេងល្បែងយ៉ាង ពពាក់ពពូនគ្មាន ញញើតអ្វីទាំងអស់។

មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច ថ្នាក់ឃុំថ្នាក់ស្រុក ជាពិសេសលោក សួន សំអឿន អធិការនគរបាល ស្រុកកំពង់ត្របែក មិនហ៊ានទៅក្បែរ កាស៊ីណូនៅច្រក ស្វាយអាង៉ោង នោះទេ ព្រោះអីម្ចាស់ កាស៊ីណូមាន ខ្នងបង្អែកក្រាស់ ទើបអាចធ្វើអ្វីៗ តាមអំពើចិត្ត។

ដូច្នេះហើយទើប ប្រជាពលរដ្ឋ ជំរុញឲ្យលោក ព្រុំ សន្ធរ ស្នងការនគរ បាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិនិត្យឡើង វិញខ្លះផង ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ សម្រុកចូល លេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗ ទៀតយ៉ាងភ្លូកទឹកភ្លូកដី។

ជុំវិញបញ្ហាខាងលើ នេះប្រជាពលរដ្ឋ បានអំពាវនាវឲ្យថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដម សេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូ នៅច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងពេញទំហឹង។

រីឯលោក ព្រុំ សន្ធរ ស្នងការនគរបាល ខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាល ខេត្តព្រៃវែង មិនចាត់វិធានការ ទប់ស្កាត់ទង្វើមិន ប្រក្រតីរបស់ម្ចាស់ កាស៊ីណូនៅច្រក ស្វាយអាង៉ោង នោះទេ។ ប្រការនេះ កំពុងធ្វើឲ្យប្រជាពល រដ្ឋព្រួយបារម្ភយ៉ាង ខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ។

ជុំវិញខាងលើនេះអង្គភាព សារព័ត៌មានយើងខ្ញុំ រងចាំការបក ស្រាយគ្រប់មន្ត្រី ពាក់ព័ន្ធទាំងអស់ រាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *