(ខេត្តកំពង់ធំ)៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរ បាលស្រុកសន្ទុកធ្វើការ ឃាត់ខ្លួនពាក់ព័ន្ធ ករណីឃាតកម្ម សម្លាប់ក្មេងស្រីម្នាក់រួច ហើយច្រកក្នុងការ៉ុង បោះចោលក្នុងទឹក។
យោងតាមរបាយ ការណ៍របស់អធិការ នគរបាលស្រុកសន្ទុក បានឱ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន កាលពីថ្ងៃទី ២៧ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ប្រហែល ១៣ជាងនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តដោយ ជនសង្ស័យ ឈ្មោះបួន យ៉ិក ភេទប្រុសអាយុ ២៦ ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុក សន្អុកខេត្តកំពង់ធំ. បានធ្វើសកម្មភាពឌុប ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រីអាយុ ១៤ ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ ហើយយ កមករឹតកនិង អាវ បណ្តាលឲ្យដាច់ ខ្យល់ស្ល្លាប់ ហើយច្រកចូល ក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះ ចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល ១០០ម៉ែត្រ បន្ទាប់មកក៏ជិះ ម៉ូតូចេញពីកន្លែង កើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។
របាយការណ៍បន្តថា លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៣ សមត្ថកិច្ច បានទទួល ព័ត៌មានថា ជនសង្ស័យ បានឌុបជនរងគ្រោះ ចេញពីភូមិ សមត្ថកិច្ចក៏បាន ស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យ មកអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។
ក្រោយពីធ្វើការ សាកសួរជនសង្ស័យ ឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ឌុបជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកមករឹតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌ស រូបត្រីចំហមាត់ការ៉ុង ហើយបោះចូល ក្នុងទឹកស្ទឹង ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យខឹងនឹង ម្តាយជនរងគ្រោះ ដើរនិយាយថា ពូជរបស់ខ្លួន គឺជាពូជដើរ រំលោភគេ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាន សមត្ថកិច្ចកំពុង កសាងសំណុំរឿង ដើម្បីអនុវត្តនីតិវិធី ទៅតាមច្បាប់៕ ដោយលោកអ៊ុងវ៉ាន់