(ខេត្តមណ្ឌលគិរី)៖ កម្លាំងអធិការនគរ បាលស្រុកកែវសីមា លោកហេង អួង បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក កែវសីមា បានទទួលព័ត៌មាន ពីលោកគ្រូអ្នកគ្រូនៅ សាលាបឋមសិក្សាអូរអាម តាមទូរសព្ទរាយ ការណ៍ថា មានក្មេងស្រី ត្រូវឪពុកបង្កើតបៀត បៀនផ្លូវភេទ។
ក្រោយទទួល បានដំណឹងភ្លាម កម្លាំងអធិការនគរ បាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្រែខ្ទុម បានចុះទៅដល់ សាលារៀនអូរអាម និងបាននាំយក ក្មេងស្រីជនរងគ្រោះមកអធិការនគរបាល ស្រុកកែវសីមា ដើម្បីសួរនាំ។
ក្រោយពីសួរនាំរួច កម្លាំងអធិការបាន ធ្វើការឃាត់ខ្លួនឪពុកក្មេងស្រី ជនសង្ស័យឈ្មោះ សិវ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី បច្ចុប្បន្ន ស្នាក់នៅជៀជ័រកៅស៊ូ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកស្រីឧត្តមសេនីយ៍ត្រី ហួន គីមហេង ស្នងការរងទទួល ផែនប្រឆាំងការ ជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា ករណីរំលោភសេព សន្ថវលើអនីតិជន អាយុក្រោម១៥ឆ្នាំ នៅក្នុងអំឡុងឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ឈ្មោះ កុសល ដែលជាឪពុកបង្កើត បានសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនបានចាប់រំលោភ កូនស្រីបង្កើត របស់ខ្លួនដែល ជាជនរងគ្រោះ រហូតមកបើគិតមិនចាំ ជាច្រើនឆ្នាំមកហើយ។ ជួនរំលោភដោយ យកប្រដាប់ភេទ ខ្លួនមករុកចូល ប្រដាប់ភេទជនរងគ្រោះ ដែលត្រូវជាកូនបង្កើត ជួនយកចង្អុលដៃខ្លួន រុកចូលប្រដាប់ភេទ របស់ក្មេងរងគ្រោះ ថ្ងៃខ្លះជនសង្ស័យ បានធ្វើសកម្មភាពរំលោភ ១ថ្ងៃ៣ដង ហើយរំលោភរហូត ដល់សន្លប់។ រំលោភរហូតដល់ ជនរងគ្រោះដឹងខ្លួនវិញ សែនឃោឃៅ ព្រៃផ្សែបំផុត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់៕