(ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថខេត្ត បានរៀបចំពិធី ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធ ហត្ថ ប្រចាំខែកញ្ញា ទិសដៅការងារខែតុលា ឆ្នាំ២០១៩ និងប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារនាយ ទាហាននៃកងរាជអាវុធហត្ថ។
ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ស្វាយរៀង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេ នា ធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយ ការិ យាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៨ និងនាយ នាយរងអា វុធហត្ថចំនួន ៥១នាក់ (នាយទាហាន ៥១នាក់)។
ក្នុងឱកាសនោះដែរ មានការប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារឡើង ជាមេបញ្ជាការ រងកងរាជ អាវធហត្ថខេត្ត ចំនួន២រូបផងដែរ បន្ទាប់មក លោក មេបញ្ជាការ បានប្រគល់ សេចក្តីសម្រេច តែងតាំងតំឡើងមុខងារ មេបញ្ជាការរង ចំនួន ០២នាក់ ទី១.លោកស្រី វរសេនីយ៍ទោ នួន នីម មុខងារនាយរងសេនាធិការដ្ឋាន ឥឡូវជា មេបញ្ជាការរងនិងទី២.លោកវរសេនីយ៍ទោ ឡឹក ចំរើន មុខងារ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ឥឡូវជា មេបញ្ជាការរង។
នៅក្នុងឳកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនា ធិការ បានឡើងអានរបាយការណ៍ បូកសរុបប្រចាំខែ និងផែនការ ការពារក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍ណែនាំក្នុង អង្គប្រជុំអោយ ត្រៀមកម្លាំង និងមធ្យោបាយ ធ្វើដំណើរដើម្បី ការពារក្នុងពិធី បុណ្យភ្ជុំបិណ្ឌនិង ត្រៀមឧបករណ៍ អន្តរាគមន៍ ដើម្បីជួយសង្រ្គោះប្រជាពល រដ្ឋពេលជួបគ្រោះ ធម្មជាតិផ្សេងៗហើយត្រូវ ពង្រឹងបន្ថែម លើការ ងារ ប្រចាំការ ប្រចាំបញ្ជាទាំងនៅខេត្ត និងតាមបណ្ដាក្រុង-ស្រុកត្រូវ ស្រាវជ្រាវនិង បង្រ្កាបបទ ល្មើស គ្រឿងញៀន និងបទល្មើស ធនធានធម្មជាតិ អោយទាន់ពេលវេលា៕ ដោយលោក មុតចន្រ្តា