(ខេត្តបាត់ដំបង)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត៥២អង្គ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបាន ពុលចំណីអាហារ នៅក្នុងវត្តនា ថ្ងៃសីលម្សិលមិញ នេះ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២ វេលា ម៉ោង១០ និង ៣០នាទីព្រឹកនៅ ចំណុច ក្នុង បរិវេណ វត្តសំរោង លើ ក្នុង ឃុំ ឆ្នាលមាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង មាន ករណី ពុល ចំណីអាហារ ទាំង ព្រះសង្ឃ ក៏ដូចជា ឧបាសក ឧបាសិកា ចំណុះជើងវត្ត។
បើតាម ការរៀបរាប់ ពី អ្នក ជំងឺ មួយចំនួន ដែល កំពុង សម្រាក ព្យាបាល ក្នុង មន្ទីរពេទ្យបង្អែក ស្រុក មោងឫស្សី បាន និយាយថា កាលពី ម្សិលមិញ នេះ គឺជា ថ្ងៃសីល ដូច្នេះហើយ ទើប ពុទ្ធបរិស័ទ ចំណុះជើងវត្ត បាន មូលមតិ គ្នា រៀបចំ ធ្វើ បាញ់ហយ ដើម្បី ប្រគេន ព្រះសង្ឃឲ្យ ប្លែក មាត់ ម្តង ។
ប្រភព ដដែល បាន បន្តថា លុះ ក្រោយពី ព្រះសង្ឃ ឆាន់ រួច ពលរដ្ឋ ទាំងអស់ ក៏បាន ចាប់ផ្តើម នាំគ្នា បរិភោគ យ៉ាង ឆ្ងាញ់ ពិសា ប៉ុន្តែ មិនបាន ប៉ុន្មាន នាទី ផង ទាំងព្រះសង្ឃ ក៏ដូចជា ពុទ្ធបរិស័ទ ចាប់ផ្តើម មាន អាការៈ ក្អួតចង្អោរ និង រាករូស ឥតឈប់ឈរ ទើប អាជ្ញាធរ ចាត់ រថយន្ត ដឹកបញ្ជូន ទៅកាន់ មន្ទីរពេទ្យបង្អែក ស្រុក មោងឫស្សី ដើម្បី សង្គ្រោះ ដែល ក្នុងនោះ សរុប ចំនួន ៥២ អង្គ នាក់ គឺ ព្រះសង្ឃ ៤ អង្គ ប្រជា ពលរដ្ឋ ស្រី ចំនួន ៣០ នាក់ និង ប្រុស ១៨ នាក់ ។
បើតាម ការអះអាង បឋម ពី ក្រុមគ្រូពេទ្យ បាន បញ្ជាក់ថា បញ្ហា នេះ គឺអាច បណ្តាលមកពី បន្លែ ឆៅ ដែល លាង មិន ស្អាត ទើប បណ្តាលឲ្យ មានកា រ ឆ្លង បាក់តេរី ទៅក្នុង ខ្លួន មនុស្ស ។
នៅ ព្រឹក ថ្ងៃទី ៣១ នេះដែរ កម្លាំង ការិយាល័យ បច្ចេកទេស និង កោសល្យវិច័យ បាន ត្រៀម ចុះទៅ កាន់ កន្លែងកើតហេតុ ហើយ ដើម្បី ស្រាវជ្រាវ និង សិក្សា លើ បញ្ហា នេះថា តើ ដើមចម គឺ បណ្ដាល មកពី អ្វី៕