ភ្នំពេញ ÷ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ មានទីតាំងល្បែង សុីសងមួយកន្លែង នៅចំណុចទល់ មុខខាងកើតក្លោងទ្វារវត្ត សាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ នៅតាមបណ្ដោយផ្លូវ.៣០ នៅក្រុមទី.៤ ស្ថិតនៅភូមិទ្រា.២ សង្កាត់ស្ទឹងមានជ័យ.១ ខណ្ឌមានជ័យ រាជធានីភំពេញ កំពុងប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងដូចជា ជល់មាន់និងអាប៉ោង ខុសច្បាប់យ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន អសមត្ថភាពក្នុង ការបង្ក្រាប! ឬមួយខ្លាចបែក ឆ្នាំងបាយទេដឹង.?។
ប្រភពពីពលរដ្ឋរស់ នៅក្នុងមូលដ្ឋាន ពួកគាត់បានស្គាល់ ម្ចាស់ទីតាំងល្បែង ខាងលើនេះយ៉ាងច្បាស់ ទី១ ឈ្មោះ ចិត្ត និងទី២ ឈ្មោះ ស្រួច អ្នកទាំងពីនេះ កំពុងនាំបក្សពួកមក ជួបជុំ!បើកលេងល្បែង ខុសច្បាប់ ភ្នាល់ចាក់លុយ រាប់ពាន់ ដុល្លារ ចាញ់ឈ្នះ នៅក្នុងវង់ល្បែង នៅទីកន្លែងនេះតែម្តង ហើយនាំគ្នាស្រែកហ៊ោក ញ្ជ្រៀវយ៉ាងទ្រហឹង ធ្វើឲ្យពលរដ្ឋរស់ នៅក្នុងមូលដ្ឋានខាងលើ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ដូចជា បទល្មើសផ្សេងៗដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ម្យ៉ាងទៀត ពួកគាត់បានលើក ឡើងថា ថ្វីដ្បិត ជំងឺ កូវីដ-១៩,, បានកាត់បន្ថយខ្លះៗ ពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មី ឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល…។
ពលរដ្ឋដាក់ការសង្ស័យ លើអាជ្ញាធរនិង សមត្ថកិច្ចក្នុង មូលដ្ឋាន អាចបានទទួល លាភសក្ការៈពី ម្ចាស់ទីតាំងល្បែង ខុសច្បាប់មួយកន្លែង នេះហើយ បានជាទីតាំងល្បែង សុីសងមួយនេះហ៊ាន បើកលេងមិន ខ្លាចញញើតនិង អាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបឡើយ!។
ដូច្នេះហើយប្រជា ពលរដ្ឋបាននាំគ្នា ធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជ ធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់កម្លាំង ជំនាញចុះធ្វើការទប់ ស្កាត់ឬមួយបង្ក្រាប! ទីតាំងសង្វៀន ល្បែងសុីសងដូចជា ជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែង កំពុងបើកលេង នៅក្នុងមូលដ្ឋានខាង លើនេះផងដើម្បីឲ្យ ស្របតាមគោល នយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំ ង(៧)ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ ៕