មេឧក្រិដ្ឋកម្ម ព្រៃឈើឈ្មោះ ជឹម វ័យ នៅតែបន្តសកម្មភាព អាចពាក់ព័ន្ធមន្ត្រីបរិស្ថាន

(ខេត្តពោធិ៍សាត់)៖ ប្រជាពលរដ្ឋរស់ នៅចំណុចបាតឆ្នាំង រាំងខ្វាវ និងមល់ ស្ថិតនៅ ភូមិក្សត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រាយការណ៍ថា បច្ចុប្បន្ន គេនៅតែសង្កេត ឃើញមេឧក្រិដ្ឋកម្មព្រៃ ឈើឈ្មោះ ជឹម វ័យ នៅតែបន្តសកម្មភាព អារច្រៀក ដឹកជញ្ជូនតាម មធ្យោបាយរថយន្ត កែច្នៃធំៗ បើទោះបីជាកន្លង មកសមត្ថកិច្ច ធ្វើការបង្រ្កាប ពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យា ជាញឹកញយក្ដី អាចជាប់ពាក់ព័ន្ធ មន្រ្តីជំនាញ (បរិស្ថាន) ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ សារជាថ្មី ។

សេចក្តីរាយការណ៍ ខាងលើបន្ដថា មេឧក្រិដ្ឋកម្មឈ្មោះ ជឹម វ័យ មានទីលំនៅក្បែរ សាលាឃុំស្នាអន្សា  ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដាក់កម្មករ និងម៉ាស៊ីនត្រង់សឺន័រ មិនក្រោម១៥ គ្រឿងនោះទេនៅក្នុង ព្រៃអភិរក្ស (ដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់) ខេត្តពោធិ៍សាត់ ដើម្បីអារច្រៀក លាន់លឺឡើងរំពងព្រៃ រួចដឹកជញ្ជូនឆ្លង កាត់ស្នាក់ការរង (អំពិល)ដែលមាន មន្រ្តីបរិស្ថានឈរ ជើងនៅទីនោះ បន្តចុះមកចំណុចបាតឆ្នាំង ខ្នងស្រែលាច មល់ និងរាំងខ្វាវ ដែលមានសមត្ថកិច្ចច្រើ នស្ថាប័នរួមទាំង កម្លាំងកងរាជអាវុធហត្ថផងដែរ ទើបបន្តដំណើរឆ្លងកាត់ឃុំឈើតុំ និងឃុំស្វាយស ដែលមានសមត្ថកិច្ចជំនាញមេព្រៃ លោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋ បាលព្រៃឈើនៅ ទីនោះស្រាប់ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្ត និងក្រសួង មហាផ្ទៃជាដើម ចងអង្រឹងរណេងរណង តាមដងផ្លវបន្ដាក់ គ្នាដូចខ្យង ដើម្បីចាំជំរិត ទារលុយ ប៉ុន្តែមេឧក្រិដ្ឋ កម្មព្រៃឈើ (ជឹម វ័យ)ទៅដល់ គោលដៅនៅ ភូមិ.ឃុំរបស់គាត់ នៅស្រុកក្រគរដោយសុវត្ថិភាព ដើម្បីលក់ចែក ចាយឈើយ៉ាងរំភើយ។

ប្រភពរាយការណ៍ ដដែលបន្តទៀតថា សូមឲ្យម្ចាស់ករណី បង្ក្រាបបទល្មើស ធនធានធម្មជាតិ (ថ្នាក់ជាតិ) មេត្តាពិនិត្យ សារឡើងវិញ ខណៈមេឧក្រិដ្ឋ កម្មព្រៃឈើ (ជឹម វ័យ) ឆ្លងកាត់សមត្ថកិច្ច ទៅមកៗដល់ទៅ ចំនួន២ស្រុក គឺ ស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខណៈក្នុងនោះ ក៏មាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចថ្នាក់ ក្រសួងផង និងកម្លាំងបង្រ្កាប បទល្មើសថ្នាក់ ជាតិថែមទៀត ទើបទៅដល់ កន្លែងប្រព្រិត្ត គឺ(ដែនជំរកសត្វ ព្រៃភ្មំឱរ៉ាល់ ខេត្តពោធិ៍សាត់) ដែលជាដែនសមត្ថកិច្ច មន្រ្តីជំនាញ(បរិស្ថាន) បញ្ហាមេឧក្រិដ្ឋ ព្រៃឈើឈ្មោះ ជេម វ័យ ខាងលើផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *