(ខេត្តព្រះវិហារ)៖ រថយន្ដដឹកឈើ របស់ឈ្មោះ ព្រុំ វុទ្ឋី ហៅធី ត្រូវបាន សមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបធ្វើឡើងចំណុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង១២ និង៣២នាទី ថ្ងៃទី១ ខែមិថុនា។
លោកស៊ុំ សុវុត្ថា នាយផ្នែករវៀង បានអោយដឹងថា រថយន្តដឹកឈើ របស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅ (ធី) កម្លាំងជំនាញ បានយករថយន្ត ពាំងពីមុខទើប រថយន្តដឹកឈើ នេះព្រមឈប់។
លោកស៊ុំ សុវុត្ថា បានបន្តថា ការចុះបង្ក្រាបរថយន្ត ដឹកឈើរបស់ឈ្មួញ ជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុ ជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹក ឈើកៀរធ្លាក់ផ្លូវក៏មាន។
លោកបានសំណូម ពរទៅដល់កងកម្លាំង ប្រដាប់អាវុធសូមចូល រួមសហការ ជាមួយកម្លាំងជំនាញ ផង បើពឹកផ្អែក លើកម្លាំងជំនាញ មិនអាចបង្ក្រាប បទល្មើសមានប្រសិទ្ឋ ភាពឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញ លោក វុធ សាវី ព្រះរាជអាជ្ញា រងនិងជាអ្នកនាំពាក្យ អមសាលាដំបូង ខេត្តព្រះវិហារបាន អោយដឹងថា៖ មានក្រុមឈ្មួញ ទុច្ចរិតមួយចំនួន បានយកឈ្មោះរបស់ លោក ទៅប្រព្រឹត រកសុីបទល្មើសខុស ច្បាប់នឹងបានធ្វើ អោយមហាជន មួយចំនួន មានការយល់ ច្រលំមកលើរូបលោក។
លោកវុធ សាវី បានបញ្ជាក់ យ៉ាងច្បាស់ថា៖ រូបលោកមិនដែល មានបងប្អូន ឬសាច់ញាតិ រកសុីបទល្មើសព្រៃឈើ ខុសច្បាប់ឡើយ។ លោកថា ត្រឹមអាហារ ហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាច មានសមត្ថភាព មិនបាច់ទៅរកសុី របរខុសច្បាប់ឡើយ។ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំ អោយ លោកប្រធានមន្ទី របរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌ រដ្ឋបាលព្រៃឈើ បង្ក្រាបបទ ល្មើសព្រៃឈើ អោយប្រសិទ្ឋភាពផង។
ក្នុងនោះលោកក៏បាន ស្នើដល់អ្នកសាព័ត៌មាន អោយជួយតាមដាន នឹងប្រម៉ាញ់រូបភាព រួចរាយការណ៍ ជូនលោក ទោះពេលណា ឬម៉ោងណាក៏ដោយ លោកនឹងមានចំណាត់ ការអោយមានប្រសិទ្ឋភាព។
សូមរំលឹកថា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើង ខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ច ណាហ៊ានបង្ក្រាបរថយន្ត ដឹកឈើរបស់គេនោះទេ៕