(ខេត្តត្បូងឃ្មុំ)៖ ក្នុងពិធីជួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំ-មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានស្នេីដល់អ្នក សារព័ត៌មាន ទាំងវិស័យរដ្ឋ និងឯកជន ឲ្យបន្តផ្សព្វផ្សាយ ពាក្យ «អរគុណ សន្តិភាព» នេះឲ្យបានទូលំទូលាយ ជ្រាបដល់ក្រអៅ បេះដូងប្រជាពល រដ្ឋគ្រប់រូប ជាពិសេសផ្សព្វផ្សាយ នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍរីក ចម្រើនគ្រប់វិស័យ គ្រប់ទិសទី គ្រប់តំបន់ គ្រប់មូលដ្ឋាន បង្ហាញនូវគោល នយោបាយដ៏ល្អយ៉ាង មានប្រសិទ្ធភាពរបស់រាជ រដ្ឋាភិបាលជូនពលរដ្ឋ ដើម្បីឲ្យពួកគាត់ មានការសម្រេច ឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនអ្នក ដែលនៅកៀក គិតគូរសុខទុក្ខ គ្រប់ពេល គ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេច តេជោ ហ៊ុន សែន បោះឆ្នោតគាំ ទ្រគណបក្សប្រជាជន កម្ពុជា ចៀសវាងនូវ ក្រុមអគតិមួយចំនួន ធ្វើប្រជាភិថុត បោកប្រាស់ បន្លំ កុហក ក្លែងព័ត៌មាន បង្កាច់បង្ខូច រាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងឳកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាអស់រយៈកាល ប្រមាណ៦០០ឆ្នាំ កន្លងមក មិនមានសុខសន្តិភាព ពេញលេញនៅទូទាំង ប្រទេសនោះឡើយ ប៉ុន្តែរហូតមកដល់ ពេលនេះ ក្រោមការដឹកនាំ របស់សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មក រយៈកាល២៤ឆ្នាំ កម្ពុជាគឺមានសុខ សន្តិភាពពេញលេញ ទូទាំងប្រទេស មានការឯកភាព ជាតិខ្មែរតែមួយ មានព្រះមហាក្សត្រតែ១ រាជរដ្ឋាភិបាលតែ១ មានរដ្ឋធម្មនុញ្ញជា ច្បាប់គោលសម្រាប់ជាតិ មានការកសាង ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍលើ គ្រប់វិស័យ និងកំពុងបន្តល្បឿន ដើម្បីសម្រេចនូវ គោលដៅក្លាយជា ប្រទេសអ្នកមាន នាឆ្នាំ២០៥០ខាងមុខផងដែរ។
ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ ពាក្យគុណសន្តិភាព នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើប មានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពក្នុងប្រទេស ពលរដ្ឋរស់នៅដោយ សុខសាន្ដត្រាណ ក្នុងនោះវិស័យ សារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមាន សិទ្ធសេរីភាព ពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយបាន យ៉ាងទូលំទូលាយ ជូនទស្សនិកជន។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រី មន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តត្បូងឃ្មុំ បានថ្លែងអំណរ គុណយ៉ាងជ្រាល ជ្រៅចំពោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលតែងតែជួប សំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់ អ្នកសារព័ត៌មាន ជាពិសេសយក ចិត្តទុកដាក់និង ផ្ដល់អនុសាសន៍ល្អៗ ព្រមទាំងចំណាយ ថវិកាផ្ទាល់ខ្លួន និងសម្ភារៈមួយចំនួន បម្រើឱ្យវិស័យព័ត៌មាន ផងដែរ៕