(ខេត្តស្ទឹងត្រែង)៖ ការថ្លែងកោត សសសើរនេះបាន ធ្វើឡើងក្នុងឱកាស ឯកឧត្តមដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទឹស ដៅភារកិច្ចការងារបន្ត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ស្ទឹងត្រែងបាន លើកឡើងថា តាមភាពជាក់ស្តែង និងសមិទ្ធផលនានា ដែលបានកើតឡើង បង្ហាញឲ្យឃើញថាមន្ទីរ អង្គភាពរួមទាំងកង កម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទនិង អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសបានចូល រួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវា សាធារណៈបានល្អប្រសើរ ដែលជាការរួម ចំណែកឲ្យខេត្ត ស្ទឹងត្រែងមាន ភាពរីកចំរើន។
ឯកឧត្តម អភិបាល ខេត្តស្ទឹងត្រែង បន្តថាទោះជា លទ្ធផលការងារ ល្អប្រសើរយ៉ាងណាក្តី អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិត ខំយកចិត្តទុកដាក់ បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្ត គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាម ក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខ កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈ រួចរាល់ក្នុងការរៀប ចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ និងឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិត មកដល់នៅថ្ងៃ ខាងមុខ ព្រមទាំងផែនការ ចាំបាច់មួយចំនួនឆ្ពោះ ទៅកាន់ការបោះ ឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤។