(ខេត្តស្ទឹងត្រែង)៖ សមាជិក គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារបក្សចុះ ជួយខេត្តស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត នាព្រឹកនាថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២២ បានចុះជួបសំណេះ សំណាលជាមួយ ប្រជាជនគាំទ្រ និងសមាជិកបក្ស នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។
ពិធីសំណេះសំណាល ប្រព្រឹត្តទៅ ដោយមានការ ចូលរួមពី ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ក្រុមការងារបក្សចុះ ជួយខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់អនុប្រធាន គណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឡូយ សុផាត ថ្លែងលើកឡើង អំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះបងប្អូនប្រជា ពលរដ្ឋ នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ បានគាំទ្រគណបក្ស ប្រជាជនកម្ពុជា រហូតមកដល់ សព្វ ថ្ងៃនេះ ។
ឯកឧត្តមប្រធានបាន រំលឹកថា គណបក្សប្រជាជនកម្ពុជា សម្រេចជូនជាតិ និងប្រជាជន នូវ ជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែល បានសង្គ្រោះជាតិឱ្យ មានជីវិតរស់ឡើង វិញទាន់ពេលវេលា ដោយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព ពេញលេញ និង ការឯកភាពជាតិ ឯកភាពទឹកដីទាំង ស្រុងចាប់ពីចុងឆ្នាំ ១៩៩៨ មក តាមរយៈការអនុវត្ត នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ។
ឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាជនទាំងអស់ កុំភ្លេចនាំគ្នាទៅ បោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នឹង ឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅ ក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ជាបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើ សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក៕