ដីតំបន់៣បឹង ទន្លេសាបកំពុងពិភាក្សា ការកំណត់ អត្តសញ្ញាណ ឯកសារ ពាក់ព័ន្ធជាក់ស្តែង ជាមួយ ពលរដ្ឋ តាម អនុសាសន៍ សម្តេច តេ ជោ ហ៊ុនសែនត្រូវ កាត់ ឆ្វៀលដីចេញ១ចំនួន

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយ មានជ័យមន្ត្រី អាជ្ញាធរមូលដ្ឋាន និង មន្ត្រី ជំនាញ ពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធបាន បន្ត ចុះ យុទ្ធនាការ ជួបប្រជុំ ពិភាក្សាគ្នា ធ្វើការកំណត់ អត្តសញ្ញាណ ឯកសារ ពាក់ព័ន្ធជាមួយ ពលរដ្ឋ ដែល ត្រូវ កាត់ឆ្វៀលដីចេញពីតំបន់ ៣ បឹង ទន្លេសាប តាម អនុសាសន៍ របស់ សម្តេច តេ ជោ ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាការចុះ ជួប សំណេះសំណាល និង ប្រជុំពិភាក្សា លើ ការកំណត់ អត្តសញ្ញាណ ឯកសារ ពាក់ព័ន្ធ ជាមួយ ប្រជាពលរដ្ឋ រស់នៅ ភូមិ ក្របៅ ភូមិ កំពង់ ក្រសាំង ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ ខេខេត្តបន្ទាយមានជ័យ ដើម្បី ឆ្លើយតប តាម អនុសាសន៍  របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ពិភាក្សា ការកំណត់ អត្តសញ្ញាណ ឯកសារ ពាក់ព័ន្ធ ជាមួយ ប្រជាពលរដ្ឋ ដែល រស់នៅ ឃុំ ប្រាសាទ ដែល បាន អាស្រ័យ ផល និង កាន់កាប់ ដី ទំនាប ប៉ះពាល់ តំបន់ បឹង ទន្លេសាប ។

លោកអ៊ុំ រាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា សម្រាប់ ប្រជាពលរដ្ឋ ធ្លាប់បាន អាស្រ័យ ផល ជាក់ស្តែង លើដី តំបន់ ៣ មុន ឆ្នាំ ២០១២ ត្រូវ ទទួលបាន ការសន្តោស ពីស ម្ដេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន ឱ្យ កាត់ ឆ្វៀល ដី ពី តំបន់ ៣ ហើយ ផ្តល់ជូន ដើម្បី អាស្រ័យ ផល បន្ត ឡើងវិញ ។

លោក អ៊ុំ រាត្រីបាន បញ្ជាក់ឲ្យដឹង បន្តទៀតថា កន្លងមក លោក លាង មុន្នី រឹទ្ធ រដ្ឋលេខា ធី ការ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ កាលពី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកបាន ចុះ ពិនិត្យ ទីតាំង ជាក់ស្តែង លើកដំបូង ជាមួយ ក្រុមការងារ ប ច្ចេកទេស ដើម្បី ស្វែងរក និង ផ្ទៀងផ្ទាត់ បង្គោល តំបន់ ៣ ភូមិសាស្ត្រ ខេត្ត បានរកឃើញថា មាន បង្គោល ចំនួន ២៦ ដើម គឺ បង្គោល បាន ស្ថិតនៅ  ត្រឹមត្រូវ តាម និយាម ការ ដែល បែងចែងកក្នុង អនុក្រឹត្យ លេខ ១៩៧ អនក្រ . បក ចុះ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ ស្តីពី ការកំណត់ ដែន ព្រៃ លិច ទឹក ក្នុង តំបន់ ៣ បឹង ទន្លេសាប មាន ចំនួន ៦៤៧.៤០៦ ហិកតា ស្ថិតនៅក្នុង ខេត្ត ទាំង ៦ ជុំវិញ បឹង ទន្លេសាប ១/ខេត្តកំពង់ឆ្នាំង/២ ពោធិ៍សាត់/៣ បាត់ដំបង ៤/បន្ទាយមានជ័យ/៥ សៀមរាប/៦ និង ខេត្តកំពង់ធំ ។

ដោយឡែកក្នុងនៅ ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យមាន ផ្ទៃដី ព្រៃ លិច ទឹក តំបន់ ៣ បឹង ទន្លេសាប មាន ទំហំ ១២.២៩៧ ហិកតា និង មាន ៤៨ ចំណុច និយាម ការ (TA) ស្ថិតនៅក្នុង ឃុំ ប្រាសាទ និង ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ និង ឃុំ សំបួរ ស្រុក មង្គល បូរី ។

ឆ្នាំ២០១១ កន្លងមក អាជ្ញាធរ ទន្លេសាប និង ក្រសួង ធនធានទឹក និង ឧតុនិយម បាន បោះ បង្គោល កំណត់ ព្រំដី តំបន់ ថ្នាក់ជាតិ បាន ១១ បង្គោល និង ថ្នាក់ ខេត្ត បាន ១៥ បង្គោល  ក្នុងនោះ ជា លទ្ធផល ចុះ ត្រួតពិនិត្យ របស់ ក្រុមចម្រុះ បាន រកឃើញ បង្គោល ខ្លះ រក្សា ទ្រង់ទ្រាយ ដើម ខ្លះ ដួល ទ្រេត រលំ ខ្លះ ខុស ទីតាំង ខ្លះ បាត់ និង ខ្លះ ចូល មិន ដល់  តែ មកទល់ពេលនេះ បាន ដាំ ឡើងវិញ ដាំ បន្ថែម និង ដាក់ ប៉ាណូ ជាច្រើន កន្លែងទឥតផង ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យបន្ត ទៀតថាតាមឯ ការស្រាវជ្រាវ របស់ រដ្ឋបាល ជលផល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត បាន រកឃើញថា ការទន្ទ្រាន ចាស់ លើដី ព្រៃ លិច ទឹក តំបន់ ៣ មាន ចំនួន ១១ ទីតាំង គិត ជា ផ្ទៃដី ស្មើ ទំហំ ៥.៣៥០ ហិកតា គឺ នៅ ឃុំ ប្រាសាទ ៣ ទីតាំង ស្មើនឹង ៦៥០ ហិកតា , នៅ ឃុំ ភ្នំ លៀប ៨ ទីតាំង ស្មើនឹង ៤.៧០០ ហិកតា ។ លុះ ក្រោយ បទបញ្ជា សម្តេច តេ ជោ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមចម្រុះ ខេត្ត បាន ចុះ ពិនិត្យ ហើយ របាយការណ៍ រប ស់ កងរាជអាវុធហត្ថ ខេត្ត បាន រកឃើញ នៅ ចំណុច ៣ ខាងលើ ថា មានការ រំលោភ ចូល អាស្រ័យ ផល ពី ពលរដ្ឋ ចំនួន ៤៣៩ នាក់ ពលរដ្ឋ ក្នុង មូលដ្ឋាន ៤១៩ នាក់  អស់ ផ្ទៃដី ប្រមាណ ៧.៨៣៤,២៤ ហិកតា  តែ ចុងក្រោយ នេះ ឃើញ ការរំលោភ ដី តំបន់ ៣ មានតែ ជាង ៥.០០០ ហិកតា ប៉ុណ្ណោះ ។

លលោកអ៊ុំ រាត្រីបានមាន ប្រសាសន៍បន្តថា ក្នុងនាម រដ្ឋបាលខេត្ត លោក សូម អរគុណ ចំពោះ ការចូលរួម យ៉ាង សស្រាក់សស្រាំ របស់ ថ្នាក់ដឹកនាំ ខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ទាំងអស់ អាជ្ញាធរ ដែនដី គ្រប់ ថ្នាក់ យុវជន ដើម្បី រួមចំណែក ដាំ ឈើ ឡើង វិញ បន្តបន្ទាប់ ក្នុង យុទ្ធនាការ ៨ លើក ដើម្បី ការពារ ធនធានធម្មជាតិ។

លោក អ៊ុ រាត្រី បាន បន្តថាៈ ក្រោយពី ចុះ ស្រាវជ្រាវ ស្រង់ ទិន្ន័យ បាន បង្ហាញថា ផ្ទៃដី ព្រៃ លិច ទឹក តំបន់ ៣ បឹង ទន្លេសាប ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ បាន រុករាន ទន្ទ្រាន ឈូសឆាយ ដុត និង ហ៊ុមព័ទ្ធ យក ជា កម្មសិទ្ធិឯកជន ដោយ ខុសច្បាប់ នូវ ដី តំបន់ ៣ ជិត បឹង ទន្លេសាប អស់ ជាង ៥.០០០ ហិកតា ក្នុងនោះ បងប្អូន អ្នកប្រព្រឹត្ត ទាំងអស់ ក៏បាន ប្រគល់ ដី ជូន រដ្ឋ វិញ អស់ហើយ ដែរ ។

រីឯ ការដាំ សរុប ទាំង ៨ លើក មាន គុម្ព ឫស្សី ៧.២២០ គុម្ព , ដើម រាំង ទឹក ៦.៩០០ ដើម , គ្រាប់ត្នោត ១៨.៦៦០ គ្រាប់ , ដើម រំដេញ ៦០០ ដើម សរុប ទាំងអស់ បាន ៣៣.៣៨០ ដើម / គ្រាប់ លើ ចំណុច ដី ប្រទល់ តំបន់ ៣ ប្រវែង ជាង ៤២ គ . ម ក្នុងភូមិ សាស្ត្រ ឃុំ ប្រាសាទ ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ និង ភូមិសាស្ត្រ ឃុំ សំបួរ ស្រុក មង្គល បូរី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *