គណៈកម្មការរៀប ចំការបោះឆ្នោត ខេត្តថា បោះឆ្នោត ឃុំ សង្កាត់ អាណត្តទី៥ នេះគណៈបក្ស ចូលរួមមានចំនួន១១ ក្នុងខេត្តបន្ទាយ មានជ័យមាន៦៧ឃុំ សង្កាត់

(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងគណៈ កម្មការរៀបចំការបោះ ឆ្នោតខេត្តបន្ទាយមានជ័យ ស្ថិតក្នុងប្លុក អក្សរអុយ ភូមិ៣ សង្តាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកយ៉ង់ សក្តិ ប្រធានលេខាធិការ ដ្ឋានរៀបចំការបោះ ឆ្នោតខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកបានកោះ អញ្ជើញតំណាង គណបក្សនយោបាយ ទាំងអស់ក្នុងខេត្តឲ្យ ចូលរួមកិច្ចប្រជុំស្តី ពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យ បោះឆ្នោត និងការិយាល័យ រាល់សន្លឹកឆ្នោត ក្នុងដំណើរការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ នៅថ្ងៃអាទិត្យទី ៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ នៅព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២២។

លោកយ៉ង់ សក្តិ មានប្រសាសន៍ បន្តទៀតថា ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ សម្រាប់ខេត្តបន្ទាយ មានជ័យមានចំនួន ១១ គណបក្ស នយោបាយ រួមមាន ១/គណបក្សប្រជាជនកម្ពុជា ២/ គណបក្សឆន្ទៈខ្មែរ ៣/គណបក្សកម្ពុជានិយម ៤/គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ៥/ គណៈបក្សសញ្ជាតិកម្ពុជា ៦/ គណបក្សឯក ភាពជាតិខ្មែរ ៧/គណបក្សជនជាតិ ដើមប្រជាធិបតេយ្យកម្ពុជា ៨/ គណបក្សភ្លើងទៀន ៩/ គណបក្សហ្វ៊ុនស៊ិនប៉ិច ១០/គណបក្សខ្មែរតែមួយ ១១/គណបក្សប្រជាធិ បតេយ្យមូលដ្ឋាន។

លោកយ៉ង់ សក្តិ មានប្រសាសន៍ បន្តទៀតថា ព្រឹក ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នេះគឺជាថ្ងៃទី១  បើកយុទ្ធនាការនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ឃុំសង្កាត់អាណត្តិទី៥ នៅតាមគោលដៅ របស់ គណបក្ស នយោបាយ នីមួយៗ នៅក្នុង ខេត្តបន្ទាយមានជ័យ មានរយៈពេល ១៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២១ ខែឧសភា ដល់ល្ងាចថ្ងៃ ទី៣ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គេសង្កេតឃើញ មានតែបក្ស ប្រជាជនតែមួយទេ ដែលលិចធ្លោជាងគេ មានសមាជិក គណៈបក្ស ប្រជាជនដង្ហែយ៉ាង ប្លូកទឹក ប្លូកដី មានមធ្យោ បាយធ្វើដំណើរ ម៉ូតូ រថយន្ត គោយន្ត និងការធ្វើដំណើរ ផ្សេងៗទៀត នៅតាម ឃុំ សង្កាត់ និងគណៈបក្ស ភ្លើងទៀន ការដង្ហែក្បួននេះ ពុំមានអំពើហឹង្សានោះទេ។

លោកយ៉ង់ សក្តិ បានមាន ប្រសាសន៍បន្តថាការ ចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ខេត្តបន្ទាយ មានជ័យ សរុបចំនួន ៤០៥,៧៣០នាក់ /ស្រី ២១៦,០៣៦នាក់ ក្នុងនោះមានឃុំ សង្កាត់សរុបចំនួន ៦៧ និងមានការិយាល័យ ត្រូវបោះឆ្នោត សរុបចំនួន ១,១១៤ ការិយាល័យ កើនជាង ឆ្នាំ២០១៨ ដែលកាល ណោះមាន១.០៧០ ការិយាល័យ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាកម្លាំងមានសមត្ថកិច្ច  គ្រប់ប្រភេទគឺ ឈរលើគោលការណ៍ អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ ចូលរួមការ ពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិនិង ថ្នាក់ ក្រោមជាតិ ជាពិសេសកម្លាំង សមត្ថកិច្ចនិងត្រៀម ការពារសន្តិសុខ ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈ កម្មាធិការជាតិរៀប ចំការបោះឆ្នោត កំណត់យកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយ រលូននិងធានាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនិង បរិយាកាសស្ងប់ ស្ងាត់ល្អ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *