(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់រវាង រថយន្តសាំយ៉ុងបុកនិង ម៉ូតូបណ្តាលអោយ របួសធ្ងន់១ នាក់និងស្លាប់១នាក់ នៅនិងកន្លែង ហេតុការណ៍ដ៏រន្ធុត នេះកើតឡើងកាលពី ព្រឹកថ្ងៃទី២៦ខែ កញ្ញាឆ្នាំ២០១៩វេលាម៉ោង ០៧និង៤៥នាទីលើកំណាត់ ផ្លូវជាតិលេខ៥ត្រង់ ចំណុចក្រុមទី៥ ស្ថិត ក្នុងភូមិជ្រោយស្តៅឃុំ ជ្រោយស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបង្ករឡើង ដោយរថ យន្តម៉ាក សាំយ៉ុងពណ៌ទឹក ប្រាក់ពាក់ស្លាក លេខភ្នំពេញ ២AB-៩១៧៧ បើកបរក្នុងទិស ដៅ ពីជើងឆ្ពោះទៅត្បូង តាមបណ្តោយ ផ្លូវជាតិលេខ ៥ (ផ្លូវកំពុងស្ថាបនា) ដល់ចំណុចកើតហេតុ បានឡើងជែងរថយន្ត នៅពីមុខទិសស្របគ្នា បានជ្រុលចង្កូតទៅ បុកម៉ូតូម៉ាកហុងដា ឌ្រីម ពណ៍ខខ្មៅ សេរី២០០៥ ពាក់ស្លាកលេខ ប.មានជ័យ១ B-៦៤៣២ ទិសដៅស្របគ្នា កំពុង បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យអ្នក បើកជិះម៉ូតូ២០០៥ របួសធ្ងន់ ១ នាក់ និង អ្នករួមដំណើរ ស្លាប់ ១ នាក់ នៅកន្លែង កើតហេតុ។
សមត្ថកិច្ចបានអោយដឹង ទៀតថាជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើទី១ ឈ្មោះ ស៊ុន មុំ ភេទប្រុសអាយុ ៤៩ឆ្នាំរស់នៅ ភូមិអូរជួបឃុំរហាត់ ទឹកស្រុកមង្គលបូរី ខេត្ត បន្ទាយ មានជ័យជាអ្នក បើកបរម៉ូតូបាន រងរបួសធ្ងន់និង ទី២ឈ្មោះ ហ៊ុន សារិម ភេទស្រី អាយុ ៦០ឆ្នាំរស់នៅក្នុង ភូមិអូរជួបឃុំរហាត់ ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យអ្នករួមដំណើរ ជា មួយនិងខាងម៉ូតូ បានស្លាប់ភ្លាមៗ នៅនិងកន្លែង។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ចំណែកអ្នកបើកបរ រថយន្តបង្ករ មានឈ្មោះ ពៅ សារ៉ាត់ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្រែណូយ សង្កាត់វ៉ារិនក្រុងសៀមរាប ខេត្តសៀម រាប ត្រូវបានកម្លាំងនគរ បាលជំនាញឃាត់ខ្លួន បណ្តោះអាសន្ន។
ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញនគរបាល ស្រុកថ្មគោលបានចុះ ធ្វើការវាស់វែងរួចរាល់ ហើយព្រមទាំងនាំ យករថន្តបង្ករនិងម៉ូតូ បញ្ជូនមកកាន់ស្នង ការនគរបាលខេត្ត បាត់ដំបងដើម្បី រងចាំដោះស្រាយ នៅពេលក្រោយ។
ចំណែកជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ បញ្ជូនសង្គ្រោះបន្ទាន់ទៅ កាន់មន្ទីពេទ្យបង្អែក ស្រុកថ្មគោលរឺឯ សពជនរងគ្រោះក្រោយ ពីកម្លាំងជំនាញពិនិត្យ រួចរាល់ក៏បានប្រគល់ ទៅអោយសាច់ ញាតិដើម្បីយកទៅ ធ្វើតាមប្រពៃណី៕ ដោយមុតចន្ត្រា