លោកជំទាវ ម៉ៅម៉ាល័យកែគឹមយ៉ាន ចូលរួម ចែកវ៉ែនតាជូន ប្រជាពលរដ្ឋ ចាស់ៗចំនួន ២០០នាក់ ក្នុងស្រុកថ្មពួក

(ខេត្តបន្ទាយមានជ័យ)៖ វ៉ែនតាចំនួន ២០០ដើម បានធ្វើពិធីចែកជូន ប្រជាពលរដ្ឋ ចាស់ៗចំនួន ២០០នាក់ ដែលជា អំណោយរបស់ លោក កែ គឹមយ៉ាន សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា ប្រធាន ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន ។

ពិធីចែកវ៉ែនតា នេះនៅក្នុងស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២ ដោយមាន ការចូលរួម លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកគឹងវណ្ណៈ អភិបាលរងខេត្ត មន្ត្រីជាន់ខ្ពស់ និងប្រជាពល រដ្ឋជាច្រើននាក់។

លោក សសុខាបានមាន ប្រសាសន៍ថា កម្មពិធីចែកវ៉ែន តាដល់ចាស់ៗ នេះរៀបចំដោយ ក្រុមការងារអភិវឌ្ឍ យុវជនខេត្ត បន្ទាយមានជ័យ និងអ៊ីអុបទិក (E-OPTIC) ។

លោកសសុខា បានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា តាមរបាយការណ៍ របស់គណៈកម្មការ ជាតិសុខភាពភ្នែក ទៅលើការស្រាវ ជ្រាវថ្មីៗនេះបានឲ្យដឹងថា អត្រានៃភាព ពិការភ្នែកបាន ធ្លាក់ចុះពី ០,៣៨ មក ០,៣៧% ក្នុងចំណោម ពលរដ្ឋទូទៅ និងពី ២,៨% មក ២,៥% ចំពោះពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជា ជនកម្ពុជា ជានិច្ចកាលតែង តែគិតគូរអំពីសុខុ មាលភាពរបស់ ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី១១នេះ ក្រុមការងារគណៈ បក្សប្រជាជនបាន ធ្វើពិធីចែកវ៉ែនម៉ាញ៉ូប ដល់មនុស្សចាស់ ចំនួន២០០នាក់ដោយ មិនគិតថ្លៃ ដើម្បីទប់ស្កាត់ និងបង្ការភាព ពិការភ្នែកនៅកម្ពុជា ។

ក្នុងនោះលោក សសុខាបាន ធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព ឲ្យបានគ្រប់គ្នា ដើម្បីបង្ការជំងឺផ្សេងៗ ក្នុងរដូវវស្សានេះ ជាពិសេសបង្ការ ជំងឺឆ្លងដែលបណ្តាល មកពីការប្រើប្រាស់ ទឹកមិនស្អាត ឬចំណីអាហារ ដែលមិនបានចម្អិនឲ្យ បានត្រឹមត្រូវ ។ ពិសេសត្រូវយកចិត្ត ទុកដាក់តាមដាន និងពិនិត្យភ្នែក របស់ខ្លួនឲ្យបានជាប្រចាំ ឬក្នុងករណី សង្ស័យ ឬមានរោគ សញ្ញាពាក់ព័ន្ធនឹង ភ្នែកកើតឡើង និងបង្កើនការយក ចិត្តទុកដាក់ចំពោះ សុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឲ្យ លេងទូរសព្ទ ឬលេងហ្គេម ហួសកំរិត ដែលអាចបណ្តាល ឲ្យមានបញ្ហាភ្នែក នៅពេលខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *