(ខេត្តបន្ទាយមានជ័យ)៖ មានក្មេងស្រីជំទង់ ២នាក់ស្លាប់បាត់ បង់ជីវិតក្នុងទឹកអាងពន្លៃ ពេលដែលក្មេង ស្រីទាំង២នាក់ នោះនាំគ្នា ជិៈទូកត្នោតលេង៧ នាក់ស្រាប់តែទូក លិចព្រោះមិនចេះ ហែលទឹកដោយសារ ទឹកជ្រៅពេក ចំណែក ៥នាក់ទៀត ចេះហែលផុត ពីសេចក្តីស្លាប់។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការ នគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាក្មេងរងគ្រោះ ស្លាប់នោះ១មានឈ្មោះជួប សុជាតា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមឆនជ័យ ២មានឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាល ស្រុកភ្នំស្រុកបាន ប្រាប់អ្នកយកព័ត៌មាន បន្តឲ្យដឹងទៀតថាមុន ពេលកើតហេតុនោះ ជនរងគ្រោះទាំ២នាក់ មានគ្នីគ្នា៥នាក់ទៀត បានជិៈរថយន្ត១គ្រឿង ចេញពីទីរួមស្រុកភ្នំស្រុក ឆ្ពោះទៅលេង ទឹកអាងពន្លៃ ពេលទៅដល់បាន នាំគ្នាជិះទូកត្នោត ទាំងអស់គ្នា ពេលនោះដោយសារ មនុស្ស៧នាក់ជិៈទូក ត្នោតមានទម្ងន់ធ្ងន់ ពេកស្រាប់តែក្រឡាប់ ទូកធ្លាក់មនុស្សចូល ក្នុងទឹកជ្រៅបណ្តាល លង់ទឹកស្លាប់ក្មេង ស្រី២នាក់ដែល មិនចេះហែល ដោយសារម្នាក់ៗ យកប្រាស់អាយុរៀងៗខ្លួន ចំណែក៥នាក់ទៀត ចេះហែលបានរួច ពីសេចក្តីស្លាប់។
ក្រោយពីកើតមាន ហេតុការណ៍នេះ កើតឡើងកម្លាំងជំនាញ ព្រហ្មទណ្ឌនិងកម្លាំង ប៉ុស្តិ៍សហការណ៍ ជាមួយអាជ្ញា ធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែង កើតហេតុនិងធ្វើការ ពិនិត្យសពបានធ្វើការ សន្និដ្ឋានថា ក្មេងទាំង២នាក់នេះ ពិតជាស្លាប់ដោយ សារលង់ទឹកពិត ប្រាកដមែន។ ក្រោយពីពិនិត្យ សពរួចរាល់ហើយ បានប្រល់ជូនក្រុម គ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយ៕