(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ណាហ្គាវើលដ៍ បានផ្តល់រង្វាន់ ដល់អត្តពលិក មេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការ ធិការជាតិអូឡាំពិកកម្ពុជា ស្មើនឹងទឹកប្រាក់សរុប ៨៨.០០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបី ពាន់ដុល្លារអាមេរិក) ជាផ្នែកមួយនៃ កិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះ ទៅរកមេដាយមាស” ជាមួយគណៈកម្មការធិការ ជាតិអូឡាំពិកកម្ពុជា ខណៈកាលពី SEA GAMES ឆ្នាំ២០១៩ ណាហ្គាវើល ដ៍បានឧបត្ថម្ភ ដល់អត្តពលិក មេដាយមាស សរុប ៣៦.០០០ ដុល្លារ (បីម៉ឺនប្រាំមួយ ពាន់ដុល្លារអាមេរិក)។
ប្រទេសកម្ពុជាបាន ឈ្នះមេដាយច្រើនបំផុត បំបែកឯតទគ្គ កម្មរបស់ខ្លួនក្នុង ព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣១ ក្នុងពេលថ្មីៗនេះ ដោយរកបាន មេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងសំរឹទ្ធិ ៤១ គ្រឿងសរុប ស្មើនឹងមេដាយ ៦៣ គ្រឿង។
កាលពី SEA GAMES លើកទី៣០ កាលឆ្នាំ២០១៩ កម្ពុជាបានឈ្នះ មេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង រីឯ SEA GAMES លើកទី៣១ អត្តពលិកកម្ពុជា បានឈ្នះមេដាយមាស ៩ គ្រឿង ក្នុងវិញ្ញាសាឃីក បុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់វាយគូ ចម្រុះបុរសនារី២នាក់ ទល់២នាក់ ប៉េតង់៣នាក់ទល់ ៣នាក់នារី តៃក្វាន់ដូប្រភេទ ទម្ងន់ក្រោម៧៤គីឡូក្រាម វ៉ូវីណាមសម្តែង ការពារខ្លួនចម្រុះ នារី១បុរស៣មានអាវុធ វ៉ូវីណាមបុរស ប្រភេទទម្ងន់៦៥ គីឡូក្រាម វ៉ូវីណាមសម្តែងជា ក្រុមការពារខ្លួន កាំបិតធំបុរស២នាក់ ចំបាប់បុរស ប្រភេទទម្ងន់១២៥ គីឡូក្រាម និងប្រដាល់គុនខ្មែរ ទម្ងន់៦៣,៥គីឡូក្រាម។
ពិធីប្រគល់រង្វាន់នេះ មានការចូលរួមពីគណៈ អធិបតីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា យើងខ្ញុំមានសុទិដ្ឋិ និយមជាខ្លាំង នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ SEA GAMES លើកដំបូង នៅឆ្នាំក្រោយ។ មេដាយមាសកាល ពីពេលថ្មីៗ របស់អត្តពលិក របស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវ ឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែង អំណរគុណ ដល់ណាហ្គាវើល ដ៍ដែលបាន និងកំពុងចូលរួម ជួយឧបត្ថម្ភគាំទ្រ រហូតដល់យើង ទទួលបាន ជោគជ័យគួរ ឲ្យកត់សម្គាល់ជាច្រើន សម្រាប់ការ ប្រកួតលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះ ទៅរកមេដាយមាស” ជាមួយគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើម ក្នុងឆ្នាំ២០១១ ហើយមកដល់ បច្ចុប្បន្នមាន រយៈពេល ១០ ឆ្នាំ។
ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹង ផ្តល់រង្វាន់ជាទឹកប្រាក់ដល់ អត្តពលិកមេដាយ មាសឯកត្តជនចំនួន ៦.០០០ ដុល្លារ (ប្រាំមួយពាន់ ដុល្លារអាមេរិក) អត្តពលិកមេ ដាយមាសក្រុម ១០.០០០ ដុល្លារ(មួយម៉ឺន ដុល្លារអាមេរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ហើយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាទទួលបាន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) សម្រាប់មេដាយមាស ដែលអត្ត ពលិកបានឈ្នះ។
គួរដឹងផងដែរថា ណាហ្គាវើលដ៍ នឹងបន្តគាំទ្រ ដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡា ក្នុងប្រទេសកម្ពុជា ដោយមានកម្មវិធី សហគមន៍ជាច្រើនផ្តួ ចផ្តើមឡើងដោយ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែក ការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បាន ឧបត្ថម្ភដោយផ្ទាល់ ដល់ក្រុមជម្រើសជាតិ និងការរៀបចំការ ប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជា ច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើន គុណភាព នៃការប្រកួត លក្ខណៈជាតិ តំបន់ និងអន្តរជាតិ ឲ្យកាន់តែខ្លាំងមួយកម្រិតទៀត ដល់អត្តពលិក របស់ព្រះរាជាណា ចក្រកម្ពុជា៕