ពិតជាមិនធម្មតាមែនមេបន់ល្បែងស៊ីសងជល់មាន់និងអាប៉ោងល្បែង ឈ្មោះវ៉ាន់ កំពុងបើកលេងយ៉ាងសប្បាយ.ហ៊ោកញ្ច្រៀវ គេដាក់ការសង្ស័យថាសមត្ថកិច្ច នគបាលមូលដ្ឋានជាអ្នកបើកភ្លើងខៀវឲ្យ ទើប មិនមានការបង្ក្រាប???

(ខេត្តកំពង់ចាម)៖ពិតជាមិនធម្មតាមែនបនល្បែងស៊ីសងជល់មាន់ និងអាប៉ោង ឈ្មោះ វាន់ កំពុងបើកដំណើរការលេងយ៉ាងរលូន បណ្ដាញសារព័ត៌មានជាច្រើនអង្គភាពនៅក្នុងស្រុកបានធ្វើការចុះផ្សារយ៉ាងព្រោងព្រាត បែរជាសមត្ថកិច្ចមិនមានចំណាត់ការ.គេដាក់ការសង្ស័យថាសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវឲ្យ ទើបមិនមានការបង្ក្រាប។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់បណ្ដាញសារព័ត៌មានយើងនៅ ថ្ងៃទី ១២.ខែមិថុនា ឆ្នាំ ២០២២បនល្បែងស៊ីសង ជល់មាន់អាប៉ោង ប្រព្រឹត្តទៅយ៉ាងរលូន នៅត្រង់ចំណុចចម្ការកៅស៊ូមួយកន្លែងស្ថិតនៅក្នុង ភូមិគីឡូ 3 ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់មខេត្តកំពង់ចាម។ បាន.ប្រមូលផ្ដុំគ្នាមកលេង គគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យ បែរជាសម្ថតកិច្ចនគរបាលនៅក្នុងមូលដ្ឋាននាំគ្នា សម្ងំស្ងៀមរក្សាភាពស្ងៀមស្ងាត់ គេដាក់ការសង្ស័យថា ប្រហែលជាឆ្នាំង បាយរបស់បងៗសមត្ថកិច្ចពាក់ព័ន្ធ ហើយមើលទៅទើបមិនមានការបង្ក្រាប។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ បាន បង្ហើប ប្រាប់បណ្ដាញអង្គភាពសហគ្រាសគេហទំព័រ ប្រមាញ់ជាយដែនយើងឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងកំពុង បើកយ៉ាងអនាធិបតេយ្យ ហ៊ោកញ្ជៀវលាន់លឺ អេឺងកងភ្នាល់ដាក់ លុយរាប់ពាន់ដុល្លា

នៅចំណុចចំណុចចម្ការកៅស៊ូមួយកន្លែងស្ថិតនៅក្នុង ភូមិគីឡូ 3 ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ម។ ។ មិន ឃើញមានសមត្ថកិច្ច ឬក៍ស្ថាប័នពាក់ព័ន្ធចុះ ទៅបង្រ្កាបឡើយ ព្រោះ ទីតាំងមួយនេះល្បីថា ម្ចាស់បើកបនល្បែង ឈ្មោះ វ៉ាន់និងបក្សពួកមួយចំនួនទៀតបានរត់ការបង់លុយ អោយសមត្ថកិច្ច រួចអស់ហើយ ទើមិនខ្វល់នឹងល្បែងស៊ីសងគ្រប់ប្រភេទខាងលើទេ។ ពលរដ្ឋនឹងរងចាំមើលថា លោកនាយប៉ុស្តិ៍រដ្ឋបាល និង លោក វរៈសេនីយ៍ទោ សែមវឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានចំណាត់ការទៅលើ ទីតាំង បនល្បែងជល់មាន់ អាប៉ោងខុសច្បាប់ បានដែរឬយ៉ាងណា.។ ប្រជាពលរដ្ឋបានធ្វើការស្នើសុំឲ្យអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់ថ្នាក់ដឹកនាំជាពិសេស លោកឧត្ដម សេនីយ៍ទោ(ឯម កុសល់ )ស្នងការនគរបាល ខេត្តកំពង់ចាម និង ឯកឧត្ដម (អ៊ុន ចាន់ដា )អភិបាលនៃ គណះអភិបាលខេត្ត នឹងជាគណះបញ្ជាការ ឯកភាពមានចំណាត់ ការបែបណា.?ទៅលើ មន្រ្តីក្រោមឱវាទ របស់ លោក ហើយមិនគួរបណ្ដែរបណ្ដោយអោយ ក្រុមអ្នកញៀនល្បែង ផ្ដុំជើងគ្នាយ៉ាង ច្រើនកុះករចូលទៅ លេងល្បែងស៊ី សងនៅទីតាំងភូមិឃុំខាងលើ។ ម្យ៉ាងទៀតនិង មានចំណាត់ការយ៉ាងណាទៅលើម្ចាស់សង្វៀនជល់មាន់ និង អាប៉ោង ខាងលើ.ដែលមានឈ្មោះ(វ៉ាន់)ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបនល្បែងជល់មាន់និងអាប៉ោងបាននិយាយប្រាប់បណ្ដាញសារព័ត៌មានយើងថា ឯណាទៅភូមិឃុំសង្កាត់ មានសុវត្ថិភាព៧ចំណុច ដែលប្រមុខរាជរដ្ឋាភិ បាល បានដាក់ចេញនូវ វិធានការទាំង នេះឬមួយអស់ លោកគ្រាន់តែ យកត្រចៀកស្ដាប់ តែមិនអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគឺសម្ដេចហ៊ុនសែន មានការឈ្លាសវៃនិងនាំមកនូវការអភិវឌ្ឍ។

ពាក់ព័ន្ធជុំវិញល្បែង ស៊ីសងខាងលើនេះ អង្គភាពយើងខ្ញុំបានខលសុំការបំភ្លឺ ពីលោកវរសេនីយ៍ទោសែម វឌ្ឈនា អធិការ ខលតាមទូរសព្ទលោកបានឆ្លើយប្រាប់អង្គភាពសហគ្រាសគេហទំព័រប្រម៉ាញ់ជាយដែនយើងថាចាំឱ្យគេទៅមើលហើយក៏បិទទូរសព្ទតែម្ដង។ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *