(ខេត្តកំពង់ធំ)៖ សមត្ថកិច្ចបានឲ្យដឹងថា! ក្រោយពីគ្លីនិកឯកជន ឈ្មោះវីរៈសែនជ័យ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោល ផ្លូវជាតិលេខ៦ នៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទល់មុខវត្តកំពង់ំ បានចាក់ថ្នាំនិ ងព្យួរសេរ៉ូម បណ្តាលឲ្យបុរសម្នា ក់អាយុជាង២០ ស្លាប់រួចមក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ សហការគ្នាជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរ ពេទ្យខេត្ត ដោយ មានវត្តមានលោក ព្រះរាជអាជ្ញារងសាយ វាសនា ចូលរួមផងនោះ គ្លីនីចខាងលើត្រូវ បានបង្គាប់ឲ្យបិតទ្វារ នៅព្រឹកនោះតែម្តង បានតែមួយដង្ហើម ចង្រឹតប៉ុណ្ណោះ ថ្ងៃបន្តិចគេសង្កេត ឃើញគ្លីនីចវីរៈសែនជ័យ ខាងលើបើកទ្វារ ដំណើរការវិញជាធម្មតា ដែលបង្កការងឿង ឆ្ងល់ពីមហាជនគ្រប់ៗ គ្នាដែលបានឃើញ ហេតុការណ៍នេះ។
សូមបញ្ជាក់ថា! ករណីគ្លីនីច វីរៈសែនជ័យ ព្យាបាលមនុស្ស បណ្តាលឲ្យស្លាប់ខាង លើបានកើតឡើង កាលពីយប់ថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២មកម៉្លេះ បន្ទាប់ពីសមត្ថកិច្ច បានព័ត៍មាន និងមានការសម្រប សម្រួលពីព្រះរាជ អាជ្ញារអមសាលា ដំបូងខេត្តរួចមក នៅល្ងាចថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច ក៍បានអញ្ជើញ ក្រុមគ្រូពេទ្យ វីរៈសែនជ័យ និងលោក ស៊្រុន វីរៈ ដែលជាវេជ្ជៈបណ្ឌិត និងជាម្ចាស់ មន្ទីរពេទ្យ មកកាន់អធិការ ដ្ឋាននគរបាលក្រុង ស្ទឹងសែន ដើម្បីសាកសួរអំពី ករណីដែលបណ្តាល ឲ្យមានមនុស្សស្លាប់ នៅក្នុងមន្ទីរ ពេទ្យខាងលើ ហើយក៏ត្រូវបាន សាច់ញាតិរបស់ លោកវេជ្ជៈបណ្ឌិត ស៊្រុន វីរៈ និងរូបលោក ស៊្រុន វីរៈ ផ្ទាល់ធ្វើការអុក ឡុកឡូឡាបង្កភាព អនាធិបតេយ្យ ព្រមទាំងវ៉ៃ និងគុបដុំថ្មទៅលើ សមត្ថកិច្ចប៉ូលី សផ្អើលភូមិទៀតផង។
លុះដល់ថ្ងៃទី១១ ខែមិថុនា កម្លាំងមសត្ថកិច្ច ចម្រុះមានទាំង ថ្នាក់ក្រុង ខេត្ត គ្រូពេទ្យខេត្ត និងព្រះរាជអាជ្ញារង ចុះទៅដល់ កន្លែងកើតហេតុ ជនរងគ្រោះនៅ! ក្នុងករណីខាង លើត្រូវបានគេស្គាល់ សពឈ្មោះ ឈ ឈុនភូ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម សញ្ជាតិវៀតណាម មុខរបរបុគ្គលិក ក្រុមហ៊ុន smart មានស្រុកកំណើត នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បើយោងតាមកា របំភ្លឺពីឈ្មោះ ខុយ សុខា (ត្រូវជាម្តាយបង្កើត របស់ជនរងគ្រោះ) ប្រាប់ថា៖ កាលពីល្ងាច នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ មុនពេលកើត ហេតុកូនប្រុសគាត់ បានខលទូរស័ព្ទហៅ គាត់អោយទៅ យករូបគេពីកន្លែងធ្វើការ ទៅមន្ទីរពេទ្យ ដោយវាប្រាប់ គាត់ថា!វាមាន អាការៈតឹងទ្រូង ពិបាកដកដង្ហើមណាស់ បន្ទាប់ពីទទួលបាន ដំណឹងនេះភ្លាម រូបគាត់និងប្ដី ក៏បានមកដល់ ហើយក៏នាំកូន ទៅសម្រាកព្យាបាល នៅគ្លីនិកឯកជន ខាងលើ ឈ្មោះវីរៈសែនជ័យ ដោយក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យ ព្យាបាលជួស ឈាមព្យួរសេរ៉ូម និងចាក់ថ្នាំ រហូតដល់ម៉ោង ២០និង៤៧ នាទីយប់ថ្ងៃខែ ឆ្នាំដដែល កូនប្រុសគាត់ មានអាការៈប្រកាច់ បែកពពុះមាត់រួញ ក្រញ៉ង់ដៃជើង បណ្ដាលឲ្យស្លាប់ តែម្ដងនៅកន្លែង កើតហេតុយើង បានប្រមែប្រមូល ចាប់យកវត្ថុតាង មានសំបកថ្នាំ ដូចខាងក្រោម៖១.VASTAREL MR , ២.HANPRAZOL ៣.សំបកថ្នាំPARACETAMOL iv, ៤-សំបកដបEUPHYTOSE ៥-សំបកអំពូលថ្នាំប្រភេទurgendol ៦-ដបសេរ៉ូមជ័រប្រភេទ GLUCOSE5% សល់ទឹកសេរ៉ូម ពាក់កណ្ដាលដប និងឯកសារពាក់ព័ន្ធ ការពិនិត្យជំងឺ មួយចំនួន។
បើតាមការបំភ្លឺ របស់លោកវេជ្ជៈ បណ្ឌិត ស្រ៊ុន វីរះ (ជាគ្រូពេទ្យធំ) បានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី ០៨ ខែមិថុនា អ្នកជំងឺឈ្មោះ ឈ ឈុនភូ ភេទប្រុស អាយុ២៧ ខាងលើ ត្រូវបានម្តាយនាំ ចូលមកព្យាបាលនៅក្នុងគ្លីនិចរបស់ លោកដោយសារមាន អាការៈឈឺទ្រូង បន្ទាប់មកក្រុម គ្រូពេទ្យបានពិនិត្យ ចង្វាក់បេះដូង, អេកូបេះដូង, ថតសួត,ពិនិត្យ ឈាមដោយសារ អ្នកជំងឺឈឺទ្រូងខ្លាំងទៅៗ លោកបានឲ្យបុគ្គលិក ចាក់ថ្នាំបំបាត់ ការឈឺចាប់ ដាក់សេរ៉ូមអោយ ថ្នាំលេបនិងចាក់ថ្នាំ នៅត្រគៀកបាន ប្រហែលជា២០ នាទីក្រោយមកអ្នក ជំងឺមានអាការ ឈឺដើមទ្រូង ហើយខ្ញាំដៃ ជើងឡើងស្លេះ សន្លប់បាត់ស្មារតី ក្រុមគ្រូពេទ្យក៍បាន ជួយសង្គ្រោះប៉ុន្តែអ្នក ជំងឺបានស្លាប់បាត់ ទៅហើយ។
ក្រោយទទួលព័ត៌មាន សមត្ថកិច្ចនគរបាល បច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយ ជំនាញក្រុងសែន អាជ្ញាធរមូលដ្ឋាន ,លោកវេជ្ជបណ្ឌិត ឈឹង ប៉ ជា គ្រូពេទ្យបង្អែក ខេត្តកំពង់ធំ ដោយមានការ ដឹកនាំសម្របសម្រួល ពីលោក សាយវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ បានចុះពិនិត្យដល់ កន្លែងកើតហេតុនិង សាកសពនៅគ្លីនិក ព្យាបាលជំងឺឈ្មោះ វីរៈសែនជ័យ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខវត្តកំពង់ធំ នៅផ្នែកក្បាលនៃ សពមានចេញឈាម តាមច្រមុះ ផ្នែកដងខ្លួន និងអវៈយវៈសពមានស្នាមពណ៌ ស្វាយលើស្បែកអ៉ុចៗ កន្ទួលពីដងខ្លួនដល់ ចុងជើង។
ក្រៅពីការពិនិត្យ ខាងលើយើងពុំ បានរកឃើញមាន ស្លាកស្នាមអ្វីផ្សេង ទៀតគួរឲ្យកត់សម្គាល់ ឡើយ តាមការ ស្រាវជ្រាវស៊ើប អង្កេតព័ត៌មាន ជុំវិញកន្លែងកើតហេតុ ,សាកសព និងយោបល់របស់ គ្រូពេទ្យសពអាច ស្លាប់បណ្ដាលមក ពីជំងឺបេះដូង សពបានប្រគល់ ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។
ករណីខាងលើនេះ សមត្ថកិច្ចយើង បានឃាត់ខ្លួនបណ្តោះ អាសន្នក្រុមគ្រូពេទ្យ យកមកធ្វើការ សាកសួរនិងចង ក្រងរឿងតាមនីតិវិធី តាមបញ្ជារបស់ លោកសាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ធំ។
ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៍មាន យើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានព្យាយាមសុំ ការបំភ្លឺពីលោក វេជ្ជបណ្ឌិត ស៊្រុន វីរៈ ដែលជាម្ចាស់ទីតាំង កើតហេតុតាមទូរស័ព្ទ តែលោកប្រាប់ថា! សូមអធ្យាស្រ័យ ផងលោកជារវល់ មិនអាចជំរាបជូន ឲ្យបានទេចំពោះ បញ្ហាខាងលើនេះ!។
លោកវេជ្ជៈបណ្ឌិត ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យ ខេត្តប្រាប់ថា!លោកបាន បញ្ជូនគ្រូពេទ្យទៅ ចូលរួមត្រួតពិនិត្យ រួចរាល់ហើយ បញ្ហាខាងលើ ចំណែករឿងអាជ្ញា ប័ណ្ណរបស់គាត់ហួស សុពលភាពនោះ សូមលោកសួរ នាំទៅខាងមន្ទីរ ព្រោះជាការងារនិង តួរនាទីរបស់មន្ទីរ!។
ជុំវិញបញ្ហានេះអ្នក សារព័ត៍មានយើង បានព្យាយាមសុំ ការបំភ្លឺពីលោក ស្រី ស៊ីន ប្រធានមន្ទីរ សុខាភិបាល ជាច្រើនដង តែលោកមិន ទទួលទូរស័ព្ទ ហើយថែមទាំង ចុចផ្តាច់ចោលទៀតផង!។
ទង្វើទាំងអស់នេះ ដែលធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា! នេះជាអំពើពុករលួយ ដោយមានការឃុប ឃិតគ្នាដោយ សារតែលាភសក្ការៈ រវាងមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ជាមួយនិងមន្ទីរ សម្រាកព្យាបាលជម្ងឺ វីរៈសែនសែនជ័យ ខាងលើហើយមើលទៅ បានជាកន្លែងនឹង ហួសសុពលភាពជិត មួយឆ្នាំទៅហើយ នៅ តែមិនមានចំណាច់ ការយ៉ាងដូច្នេះ? ឬមួយក៏មន្ទីរជាន់ ពែត្រូវសំណែនគេទៅ ហើយទេដឹង!។
ពលរដ្ឋដែលបាន ឃើញហេតុការណ៍នេះ ក៏បានសំនូមពរ ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល សូមចាត់វិធានការ ឲ្យបានតឹងរឹង បំផុតចំពោះមន្ត្រីក្រោម ឱវាទរបស់លោកជា ពិសេសមន្ទីរសុខាភិបាល ខេត្តកំពង់ធំតែម្តង ពីព្រោះតែកន្លងមក មានពលរដ្ឋនៅក្នុង ខេត្តកំពង់ធំ ត្រូវបានស្លាប់ជា បន្តរបន្ទាប់ដោយ សារតែការទៅរក សេវាព្យាបាលពីក្រុម គ្រូពេទ្យមួយចំនួន ដែលខ្វះវិជ្ជីវៈពិតប្រាកដ ហើយចេះតែ អនុញ្ញាតិឲ្យបើក កន្លែងគ្លីនីចព្យាបាល ជម្ងឺពាសពេញនៅក្នុង ខេត្តកំពង់ធំទាំងមូល សូម្បីតែនៅ តាមភូមិតូចៗក៏ គេសង្កេតឃើញមាន គ្លីនីចច្រើនរាប់ មិនអស់ដែរ នេះជាទង្វើដែលមិន ទទួលខុសត្រូវ ជីវិត មនុស្សមិនមាន ដាក់លក់ ឬក៏ដោះដូរ បាននោះទេ៕