(ខេត្តបន្ទាយមានជ័យ)៖ ផ្អាកចរាចរណ៍រថយន្ត ធុនធ្ងន់ជាបណ្តោះអាសន្នលើ កំណាត់ផ្លូវខេត្ត លេខ២៦៨អាក្រាល កៅស៊ូនិងក្រាលគ្រួស ពីផ្លូវជាតិលេខ៦ ព្រៃមាន់ ភ្នំស្រុក អាងត្រពាំងថ្ម ដោយសារជំនន់ទឹកភ្លៀង និងទឹកហៀរប្រព័ន្ធ ប្រឡាយអាងត្រពាំងថ្ម ។
លោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យប្រាបអ្នកយក ព៍ត័មានឲ្យដឹងថាថ្ងៃ ទី៣០ខែកញ្ញ្ញា ឆ្នាំ២០១៩នេះ ជាថ្ងៃដែលមន្ទីរសាធារណៈ ការចេញសេចក្តី ជូនដំណឹងឲ្យលោកជំទាវ លោកស្រី លោក និងក្រុមហ៊ុនដឹកជញ្ជូន រថយន្តធុនធ្ងន់ ថ្ម ខ្សាច់ ស្រូវ អង្ករ ដំឡូងមី ដែលដឹកទំនិញទាំង ឡាយចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចចូលទៅស្រុក ភ្នំស្រុកក្នុងភូមិសាស្ត្រ ឃុំស្រះជីកនិង ឃុំប៉ោយចារ សូមជ្រាបថា ដោយយោងស្ថានភាពទឹក ជំនន់ជាក់ស្តែង នាពេលបច្ចុប្បន្ន មន្ទីរសូមផ្អាកចរាចរណ៍ បណ្តោះអាសន្នចាប់ពីថ្ងៃ ទី៣០ខែកញ្ញា២០១៩ តទៅរហូតដល់ទឹក ស្រកសម្រាប់រថយន្ត ធុនធ្ងន់ចន្លោះចាប់ពី គីឡូម៉ែត្រដូចខាង ក្រោម១PK 8+500 ដល់ PK 9+000 ប្រវែង៥០០ម៉ែត្រ ២ចន្លោះ PK 14+ 800 ដល់ PK 14+850 ប្រវែង៥០ម៉ែត្រ ៣ចន្លោះ PK 15+ 000 ដល់ PK 15+ 500 ប្រវែង៥០០ម៉ែត្រ
និង ៤- ចន្លោះ PK 16+ 800ដល់ PK 17+ 100 ប្រវែង៣០០ម៉ែត្រ ។
ដោយសារទឹកជំនន់ ធ្លាក់មកពីផ្នែកខាងលើ មានស្រុកភ្នំស្រុក ស្រុកថ្មពួកស្វាយចេក ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅកន្លងមក ។
ដោយឡែកនៅ ស្រុកភ្នំស្រុកនេះ ទឹកជំនន់បង្កពីភ្លៀងធ្លាក់ ខ្លាំងនិងពីទឹកធ្លាក់ពីលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ មកតាមស្ទឹងស្រែងនិង តាមប្រព័ន្ធប្រឡាយ នៃអាងត្រពាំងថ្ម អាងស្ពានស្រែង ប្រព័ន្ធប្រឡាយអន្សង នាវជាដើមបានបង្កជាទឹក ជំនន់លិចលង់ខូចខាត ធ្ងន់ធ្ងរកំណាត់ផ្លូវខេត្តលេខ២៦៨អា ព្រៃមាន់ ភ្នំស្រុក អាងត្រពាំងថ្មនេះ៤ កំណាត់ដូចខាង លើមានប្រវែង១.៣៥០ម៉ែត្រលើ២.៨០០ម៉ែត្រ ។
លោកគឹម សុវណ្ណ បន្តថាការផ្អាកនេះ លើកលែងរថយន្ត យានយន្តផ្សេងទៀត ដែលធុនស្រាល ម៉ូតូនិងថ្មើរជើងហើយ មន្ទីរនឹងបើកឲ្យចរាចរណ៍ ឡើងវិញនៅពេលណា ទឹកជំនន់ស្រក ដីផ្លូវស្ងួត រឹងមាំ ។
ដោយឡែកលោក វរសេនីយ៍យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុកនិងជាសមាជិកគណៈ បញ្ជាការឯកភាពរដ្ឋ បាលស្រុកបានឲ្យដឹង ថាគ្រោះទឹកជំនន់ពីថ្ងៃ ទី១៤ខែកញ្ញាមកទល់ថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០១៩ នេះ នៅភូមិសាស្ត្រស្រុក ភ្នំស្រុកបានប៉ះពាល់ដំណាំ ស្រូវនិងខូចខាត ផ្លូវថ្នល់មួយចំនួន គឺផ្លូវថ្នល់ខេត្ត ផ្លូវលំនៅឃុំពន្លៃ ភ្នំដី ស្រះជីក ប៉ោយចារ និងឃុំណាំតៅ ប្រវែង៧.១៤៤ម៉ែត្រ លិចសាលារៀន៤កន្លែង នៅ៣ឃុំ ខូចខាតប្រឡាយមេ ៣ខ្សែ ប្រឡាយរង១៦ខ្សែ និងប្រឡាយជើងក្អែប ៥១ខ្សែនៅ៥ឃុំ ប៉ះពាល់ដំណាំ ស្រូវ៩.៤៤៦ហិចតានៅ ៥ឃុំ ដំឡូវមី២៥១ហិចតានៅ ៤ឃុំ និងផ្ទះ៤០៨ ខ្នងនៅ២ឃុំ មកទល់ពេលនេះស្ថាន ភាពទឹកបានស្រុកខ្លះ នៅផ្នែកខាងលើ តែបានស្រុងចុះមក លិចនៅផ្នែកខាងក្រោមវិញ ៕