នគរបាលចំរុះឃាត់ក្មេង ទំនើងជិៈម៉ូតូ បង្ហោះ ដាក់សុីម៉ាំងលឺខ្លាំងៗ តាមផ្លូវទីសាធារណៈ បង្ករំខានដល់ ប្រជាពលរដ្ឋ ២លើកបាន ២៦គ្រឿងនិងឃាត់ មនុស្ស៣៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានដាក់បទបញ្ជា យ៉ាងតឹងរឹងដល់កំលាំង នគរបាលក្រុង សិរីសោភ័ណ ដឹកនាំដោយ លោកវីរៈសេនីយ៍ឯក សុ ីឌី អធិការនគរបាល ក្រុងសេរីសោភ័ណ សហការជាមួយ ជំនាញផ្នែកប្រឆាំង គ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ  និងសង្កាត់អូរអំបិលចុះ បង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ ៩ និងថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿង ពូកែដាក់សុីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពី ក្រោយចាំថត២គ្រឿង ជិះបែមុខពីក្រោយ១គ្រឿង ក្នុងនោះ១០គ្រឿងអត់ពន្ធ យកមកអធិការ ដ្ឋាននគរបាល ក្រុងសេរីសោភ័ណ ដើម្បីធ្វើទៅ តាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យដឹង បន្តទៀតថា ចំពោះក្មេងទំនើង ទាំង៣៣នាក់នោះ នគរបាលបានឲ្យ អនុវត្ត៣ចំណុច ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ ពន្ធយកទៅបង់ ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ចំណុចទី២ ម្ចាស់ម៉ូតូកែសុីម៉ាំង ដាក់បំពងសំលេងឮ ខ្លាំងៗបង្ករំខានដល់ប្រជា ពលរដ្ឋឲ្យដាក់សុីម៉ាំង ធម្មតាឡើងវិញ ចំណុចទី៣ក្រោយពីធ្វើ កិច្ចសន្យារួចចំពោះ ម្ចាស់ម៉ូតូទាំងអស់ ត្រូវធ្វើការផាពិន័យ ទៅតាមរដ្ឋបាល ច្បាប់ចាចរណ៍ ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា នៅព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាន នគរបាលក្រុងសិរី សោភ័ណ បានឲ្យក្មេងទំនើងណា កែបំពង់ស្រីម៉ាំង ឲ្យយកសុីម៉ាំងដើមយក មកដាក់វិញឲ្យ បានត្រឹមត្រូវ ក្នុងនោះក៏បាន ឃើញមានវត្តមាន ម្តាយ ឪពុក ក្មេងទំនើងពេញ ត្រៀបត្រាក្នុងអធិការដ្ឋាន ក្រុងសិរីសោភ័ណដើម្បី មកទទួលកូនយក ទៅផ្ទះវិញ ដោយមានជាប់ លិខិតស្នាមយក ជាប់និងខ្លួនផងដែរ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យប្រព្រឹត្តជា លើកទី២បន្តទៀត បើមិនរៀងចាល ចាប់បានជាលើកទី២ នឹងអនុវត្តតាម វិធានការរដ្ឋបាល។

បន្ទាប់ មកកោះហៅ ឪពុកម្តាយឬអាណា ព្យាបាលមកធានាយក កូនៗទៅអប់រំបន្ត ហើយម៉ូតូដែល ពាក់ព័ន្ធនឹងបំពង់​ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់ បំពង់ស៊ីម៉ាំងឲ្យត្រូវតាម លក្ខណៈដើមវិញ ដោយឡែកម៉ូតូ ដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្ត តាមច្បាប់ឲ្យម្ចាស់ យកទៅបង់ពន្ធខ្លួនឯង។

ជាមួយគ្នានោះ ដែរ លោកអធិការ នគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាល មេត្តាណែនាំ ដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្ត នូវអំពើដែលសង្គម ស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិៈរេចុះឡើង ពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃដែល ប្រើប្រាស់ផ្លូវជាមួយ។ ចំពោះម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំងលឺ ខ្លាំងវារំខានដល់ អារម្មណ៍និងការរស់ នៅរបស់ប្រជាពល រដ្ឋទៀតផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *