(ភ្នំពេញ)៖ សង្វៀនជល់មាន់និង អាប៉ោងដ៏ធំមួយ កន្លែងស្ថិតនៅផ្លូវ ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កំពុងតែជុំគ្នា លេងល្បែងជល់មាន់ និងអាប៉ោងយ៉ាង អាណាធិបតេយ្យ មិនដឹងថា (លោកភារុន) ដែលជាម្ចាស់ទីតាំង ខាងលើនេះមានខ្នងធំ ប៉ុណ្ណាទេទើបហ៊ានបើក សង្វៀនជល់មាន់និង អាប៉ោងនៅក្បែរផ្ទះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានអញ្ចឹងនោះ។
យោងតាមប្រភព ពី ប្រជាពលរដ្ឋដែល រស់នៅភូមិសង្កាត់ខាង លើបានមកខ្សឹបប្រាប់ អ្នកសារព័ត៌មានថា ប៉ុន្មាន ខែមុនសមត្ថកិច្ចផ្នែក ព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដង រួចទៅហើយតែមិន រាងចាលទេ ពេលពួកគេចេញ មកវិញបើកសង្វៀន ជល់មាន់និងអាប៉ោង លេងសារជាថ្មីបាន យ៉ាងរលូន បែបនេះអញ្ចឹង។
ប្រភពពីប្រជាពលរដ្ឋ ដដែលបានបន្តទៀតថា ប្រហែលជាសង្វៀន ជល់មាន់និង អាប៉ោងរបស់ (លោកភារុន) នេះ មានខ្សែខ្នងធំហើយ មើលទៅបានជាមិនខ្លាច សមត្ថកិច្ចបន្តិចសោះ អញ្ចឹងនិងហ៊ានបើក លេងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំហើយបើ កលេងជារៀងរាល់ ថ្ងៃហើយសំខាន់នោះគឺ នៅក្បែរផ្ទះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី ភ្នំពេញទៀតផង។
ប្រជាពលរដ្ឋបាន ស្នើសុំឱ្យអ្នកសារព័ត៌មា នយើងខ្ញុំចុះផ្សាយពី ទីតាំងសង្វៀនជល់ មាន់និងអាប៉ោងដ៏ ធំរបស់(លោកភារុន) នេះផងដើម្បីឱ្យដឹងដល់ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តមនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិឱ្យលោកបាន ជ្រាបពីទីតាំងសង្វៀន ជល់មាន់និង អាប៉ោងដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរ មេត្តាចាត់មន្ត្រីជំនាញ នៃគណៈបញ្ជាការឯកភាព ចុះស្រាវជ្រាវ និងមានវិធានការ ទប់ស្កាត់ឬបង្ក្រាបល្បែង ស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាព ដល់ពួកគាត់ព្រោះ ពួកគាត់ព្រួយខ្លាច មានអំពើចោរកម្មផ្សេងៗ មានដូចជា ចោរលួច ឆក់ ចោរប្លន់និងអំពើ ហិង្សាក្នុងគ្រួសារជាដើម៕