(ភ្នំពេញ)៖ ទីតាំងបើកលេងល្បែង «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសង គ្រប់ប្រភេទផ្សេងៗ ជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ»ដល់ធំ កំពុងតែបើក ដំណើរការយ៉ាង រលូនក្នុងសង្កាត់បឹង ត្របែកសូមអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ជួយមានវិធានការ ចុះបង្ក្រាបផងទីតាំង ល្បែងសុីសង មួយកន្លែងផ្លូវ ៤៧៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីតាំងមួយកន្លែង នេះកំពុងតែលួច បើកដំណើរការ អាជីវកម្មល្បែង ស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសង គ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» បើកយ៉ាងរលូន ដោយមិនទាន់មាន ចំណាត់ការបង្ក្រាបពីអាជ្ញាធរ មានសមត្ថកិច្ចក្នុង មូលដ្ឋានឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន យើងអោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅ សង្កាត់ខាងលើ ដោយមិនទាន់មានសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះ ធ្វើការបង្ក្រាបឡើយ ។
យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងអុីនធឺណិតបាន បើកដំណើរការទទួល ជនញៀនល្បែងយ៉ាង អនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងសម្បូរដោយជន ចម្លែកៗចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធ ថ្នាក់មូលដ្ឋានសម្ងំស្ងៀម។
ប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើប ប្រាប់សារព័ត៌មានទាំង ភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាង ស្រស្រាក់ស្រស្រាំ ដោយពួកគាត់មាន ការភ័យខ្លាចចំពោះ សុខទុក្ខរបស់ គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះ ប្រជាពលរដ្ឋជាមិនខាន»។
ប្រជាពលរដ្ឋ រូបនោះបន្តថា៖ ទីតាំងល្បែងស៊ីសង ខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យ បារមីខ្ពស់ទើបអាច បំបាំងកាយមិនឲ្យ សមត្ថកិច្ចថ្នាក់មូលដ្ឋាន មើលឃើញទីតាំងរបស់ខ្លួន។ ឬក៏ត្រូវដងត្រូវផ្លែគ្នា ហើយបានជាសម្ងំស្ងៀម មិនមានវិធានការចុះបង្ក្រាប។
ប្រពលរដ្ឋនិងមហាជន ជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី ភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការ រាជធានីភ្នំពេញ សូមមេត្តាចាត់ កម្លាំងជំនាញចុះ ត្រួតពិនិត្យនិងបង្ក្រាប ទីតាំងបនល្បែងស៊ី សងខាងលើនេះផង។
ក្រុមការងារអ្នក សារព័ត៌មាន ប្រម៉ាញ់ជាយដែន យើងខ្ញុំ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ សូមអរគុណ ។