(ខេត្តព្រះវិហារ)៖ បើតាមប្រភពពី មន្រ្តីអង្គការ ក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើស ព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះមេ ខ្លោងឈ្មោះជិនគឹមអូន ឈ្មួញឈ្មោះ សាក់ សិច ហៅលោក សិច និងឈ្មួញឈ្មោះ គឹម ឡាយ នៅតែអាចធ្វើ សកម្មភាពដឹកជញ្ជូន ឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹង ថាមេខ្លោងឈ្មោះ ជិនគឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពី ខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូ របស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិតាឡែក ជិតស្នាក់ការបរិស្ថាន ក្នុងខេត្តកំពង់ធំ យ៉ាងរលូន។
រីឯលោក កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការ នគរបាលខេត្ត ព្រះវិហារ កំពុងរក្សាភាព ស្ងៀមស្ងាត់ ទុកឲ្យឈ្មួញដឹក ជញ្ជូនឈើពីខេត្ត ព្រះវិហារ ចូលខេត្តកំពង់ធំ តាមអំពើចិត្ត។
ប្រភពស្និទ្ធ នឹងឈ្មួញឈ្មោះ សិច និងឈ្មួញឈ្មោះ គឹម ឡាយ បានបង្ហើប ឲ្យដឹងថាឈ្មួញ ទាំង2នាក់ នេះមានខ្នងបង្អែករឹងមាំ ទើបអាចធ្វើសកម្មភាព ដឹកជញ្ជូនឈើពី តំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ទាំងថ្ងៃទាំងយប់។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនចាត់វិធានការ បង្ក្រាបឈ្មួញ ទាំង2នាក់នេះទេ។
ប្រភពខ្លះបង្ហើបឲ្យដឹងថា មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុង ខេត្តព្រះវិហារ ខ្លាចបាត់់បង់ ប្រភពចំណូលទើប មិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ សាក់ សិច ហៅលោក សិច និងឈ្មួញឈ្មោះ គឹម ឡាយ ទាល់តែសោះ។
មន្រ្តីអង្គការក្រៅ រដ្ឋាភិបាលបាន លើកឡើងថា ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ចៀសមិនផុតពី សេចក្ដីវិនាសសាប សូន្យក្នុងពេលឆាប់ៗ ខាងមុខនេះទេ ព្រោះឈ្មួញនៅ តែអាចដឹកជញ្ជូន ឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគឃ្លើន។
ជាក់ស្ដែងបច្ចុប្បន្ន ឈ្មួញឈ្មោះ សិច និងឈ្មួញឈ្មោះ គឹម ឡាយ អាចដឹកជញ្ជូន ឈើពីខេត្តព្រះវិហារ យកទៅទម្លាក់នៅ ដេប៉ូឈ្មួញឈ្មោះ ជិន គឹមអូន ក្នុងខេត្តកំពង់ធំ យ៉ាងសុខស្រួល។
បញ្ហានេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាល ព្រៃឈើនៃ ក្រសួងកសិកម្ម មិនគួរមើលរំលង តទៅទៀតនោះឡើយ។មានត