លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងអ្នកស្រី ប៉ាន់ ណាវី បានឧបត្ថម្ភជាថវិកាចំនួន (១០០$) ដល់គ្រួសារ លោក ឡំ ឡាយ ជាមន្ត្រីហគមន៍នេសាទបឹងអភិរក្សដែលភរិយាកំពុងសម្រាកព្យាបាលជំងឺ!!!

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃពុធ.ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ដោយមើលឃើញពីទុក្ខលំបាកនិងការនឿយហត់របស់ស្វាមីដែលទទួលខុសត្រូវ និងបីបាច់ថែរក្សាដល់ភរិយាដែលកំពុងមានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អ្នកស្រីប៉ាន់ ណាវី បានជួយឧបត្ថម្ភថវិកាចំនួន (១០០ ដុល្លារ )ដល់គ្រួសារលោកឡំ ឡាយ ដើម្បី ជួយដោះក្នុងគ្រួសារដែលភរិយារកំពុងមានជំងឺ រ៉ាំរ៉ៃប្រចាំកាយ ។

គូរបញ្ជាក់÷ ថាភរិយារបស់ លោកឡំ ឡាយដែលមានជម្ងឺប្រចាំកាយមាន ឈ្មោះភុំ សុភើន អាយុ៥៦ឆ្នាំ រស់នៅភូមិអន្លង់សា ឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាបជ័័យ ។ លោកឡំ ឡាយ និងក្រុមគ្រួសារ សម្ដែងនូវអំណរអរគុណ ចំពោះទឹកចិត្តសប្បុរសរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនិងក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ ក្នុងគ្រាមានអាសន្នដែលលោកកំពុងជួបការខ្វះខាតដោយសារភរិយារបស់លោកមានជម្ងឺប្រចាំកាយអស់រយៈពេលជាច្រើនខែកន្លងមក។ លោកអរគុណចំពោះ ទឹកចិត្តដ៏ល្អប្រពៃជូនចំពោះលោកសិទ្ធិ ឡោះ និងអ្នកស្រីប៉ាន់ ណាវី ព្រមក្រុមគ្រួសារសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតទៀតឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *