(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា យោធភូមិភាគទី៥ នៅតែចាត់ទុកការហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ជាវិស័យអាទិភាពក្នុងការបង្កើនសមត្ថភាពដល់យោធិនដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ឋភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ នឹងសណ្ដាប់ធ្នាប់សាធារណ: ។
បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរ តួនាទីជាយុទ្ឋសាស្រ្តយ៉ាង សំខាន់ក្នុងការពង្រឹងខឿន ការពារជាតិតាមរយ :ការផ្តល់ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ឱ្យដល់កងទ័ពជាពិសេស យោធិនវ័យក្មេងដែល ជាអ្នកបន្តវេនជំនាន់ក្រោយ។
ក្នុងស្មារតីនេះការងារ ហ្វឹកហ្វឺនត្រូវបានចាត់ ទុកជាការងារអាទិភាព ចំាបាច់បំជុត ដែលត្រូវដំណើរ ការបន្តបន្ទាប់ជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែក ក្នុងយុទ្ឋសាស្រ្តការពារជាតិ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យ ទទួលបានជោគជ័យ ។
សូមបញ្ជាក់ថារយៈពេល ហ្វឹកហ្វឺនក្នុងវគ្គនេះមាន រយៈពេល ៤៥ថ្ងៃ ពេលវេលាហ្វឹកហ្វឺនជាក់ ស្ដែងមានរយពេល ៣០ថ្ងៃ ស្មើនឹង ២១០ម៉ោង ដែលមានសិក្ខាកាមចំនួន ៥០នាក់ លទ្ធផលទទួលបាន សិក្ខាកាម និទ្ទេសល្អចំនួន ២៥នាក់ ស្មើនឹង ៥០% សិក្ខាកាម និទ្ទេសល្អបង្គួរចំនួន ១៥នាក់ស្មើនឹង៣០% សិក្ខាកាមនិទ្ទេសមធ្យមចំនួន ១០ នាក់ ស្មើនឹង ២០% ។
ជាចុងបញ្ចប់នូវកម្មវិធី លោកឧត្តមសេនីយ៍ ទោសេង ធារិន បានឧបត្ថម្ភទឹក ប្រាក់ចំនួន ១លានរៀល ផងដែរ ។
យោធភូមិភាគទី៥ ចាត់ទុកកាហ្វឹកហ្វឺន ជំនាញស៊ើប ការណ៍ជាជ្រុង អាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាព របស់យោធិន។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញស៊ើបការណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនា តូចស៊ើបការណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា យោធភូមិភាគទី៥ នៅតែចាត់ទុកការហ្វឹក ហ្វឺនបំប៉នជំ នាញស៊ើបការណ៍ ជាវិស័យអាទិភាពក្នុង ការបង្កើនសមត្ថភាពដល់ យោធិនដើម្បីធានាកិច្ចការ ពារប្រកបដោយប្រសិទ្ឋ ភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ នឹងសណ្ដាប់ធ្នាប់សាធារណ: ។
បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបាន ដើរតួនាទីជាយុទ្ឋសាស្រ្ត យ៉ាងសំខាន់ក្នុងការពង្រឹង ខឿនការពារជាតិតាម រយ:ការផ្តល់ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ឱ្យដល់កងទ័ពជាពិសេស យោធិនវ័យក្មេងដែល ជាអ្នកបន្តវេនជំនាន់ក្រោយ។
ក្នុងស្មារតីនេះការងារ ហ្វឹកហ្វឺនត្រូវបានចាត់ ទុកជាការងារអាទិភាព ចំាបាច់បំជុត ដែលត្រូវដំណើរការបន្ត បន្ទាប់ជាប្រចាំដូច ភ្លៀងរលឹម ដើម្បីចូលរួមចំណែក ក្នុងយុទ្ឋសាស្រ្តការពារ ជាតិ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ ។
សូមបញ្ជាក់ថារយៈ ពេលហ្វឹកហ្វឺនក្នុងវគ្គនេះ មានរយៈពេល ៤៥ថ្ងៃ ពេលវេលាហ្វឹកហ្វឺនជាក់ ស្ដែងមានរយពេល ៣០ថ្ងៃ ស្មើនឹង ២១០ម៉ោង ដែលមានសិក្ខាកាមចំនួន ៥០នាក់ លទ្ធផលទទួលបាន សិក្ខាកាម និទ្ទេសល្អចំនួន ២៥នាក់ ស្មើនឹង ៥០% សិក្ខាកាម និទ្ទេសល្អបង្គួរចំនួន ១៥នាក់ស្មើនឹង៣០% សិក្ខាកាមនិទ្ទេស មធ្យមចំនួន ១០ នាក់ ស្មើនឹង ២០% ។
ជាចុងបញ្ចប់នូវកម្មវិធីលោក ឧត្តមសេនីយ៍ទោសេង ធារិន បានឧបត្ថម្ភទឹក ប្រាក់ចំនួន ១លានរៀល ផងដែរ ។