ភ្ញាក់ផ្អើលពេល ប្រទះឃើញ សពវ័យក្មេង ហើម ស្អុយ ដោយមាន លិខិតផ្តាំផ្ញើរ

(ខេត្តបាត់ដំបង)៖ មានការភ្ញាក់ផ្អើល មួយយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រួសារ សាច់ញាតិ ប្រទះឃើញសព យុវជនម្នាក់ដេក ស្លាប់នៅក្នុងផ្ទះល្វែង របស់បុរីមួយកន្លែង រហូតហើម ស្អុយទៅហើយ ព្រមទាំងបាន បន្សល់លិខិតផ្តាំ ផ្ញើថែមទៀតផង។

ការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២  នៅក្នុង បរិវេញបុរីរតន: ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីមានការ ចុះពិនិត្យពីកម្លាំងជំនាញ និងដោយមានការ ចូលរួមពិនិត្យរបស់ លោកព្រះរាជអាជ្ញារង ផងនោះ ទើបដឹងថា សពជនរងគ្រោះ មានឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងពេលនោះដែរ សមត្ថកិច្ចបានរកឃើញ កូនលិខិតបណ្តាំផ្ញើ ២សន្លឹក ព្រមទាំងបាន រកឃើញថា ជនរងគ្រោះ អាចធ្វើអត្តឃាត ដោយផឹកថ្នាំ ដោយសារការតូចចិត្ត តូចថ្លើម ពីរឿងអ្វីមួយ ហើយការធ្វើ អត្តឃាតនេះមិនដឹង ថាពីថ្ងៃណាមក ទេព្រោះសពមានសភាព ហើយស្អុយទៅហើយ។

ក្រោយការបញ្ចប់ សពត្រូវបានប្រគល់ ទៅអោយលោកអ៊ូច លី ដែលត្រូវជាបងថ្លៃដើម្បី យកទៅធ្វើ បុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *