លោកវរសេនី​យ៍ទោ​ ឆៃ​ ច័ន្ទតារា  ដឹកនាំកង​កម្លាំង​ក្នុង ការិយាល័យសួរសុខទុក្ខ មន្រ្តីមានជម្ងឺ ដល់លំនៅដ្ឋាន

(ខេត្តបាត់ដំបង)៖ តាមសេចក្តីណែនាំ របស់លោកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុចសុខុនស្នងការ នគរបាលខេត្តបាត់ដំបង ដោយយកចិត្តទុកដាក់ ពីសុខភាពមន្ត្រីនគរបាល ក្រោមឳវាតលោកវរ សេនីយ៍ទោ ឆៃ ច័ន្ទតារា នាយការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តបាត់ដំបងបានដឹក នាំកម្លាំងនគរបាល ក្រោមឳវាតចុះទៅ សួរសុខទុកលោកអនុ សេនីយ៍ឯក អ៊ឹម ប្រសិទ្ធ ដែលជាមន្ត្រីនគរបា​ល នៃការិយា​ល័យនគរបាល ចរាចរណ៍ផ្លូវគោក​ ដែលលោក មានជំងឺកំពុងសំ​រាក ​ព្យាបាលក្នុង​នៅ​លំនៅដ្ឋាន ស្ថិតនៅភូមិអូរមុនី​០១​ ឃុំអន្លង់វិល​ ស្រុកសង្កែ​  ខេត្តបា​ត់​ដំ​បង​។

ក្នុងដំណើរសួរសុខទុកនេះ ផងដែរលោកលោក វរសេ​នីយ៍​ទោ​ ឆៃ​ ច័ន្ទតារា  នាយការិយាល័យ នគរ​បា​លចរាចរណ៍ផ្លូវ គោក​នៃស្នងការដ្ឋាន នគរបា​ល​ខេត្តបាត់ ដំបង​តំណាងលោកឧត្តម  ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នការនគរបាលខេត្ត បាត់ដំបងក៏បាននាំ យកនូវថវិកាចំនួន  ៦០០,០​០០​រៀល ​(ហុកសិបម៉ឺនរៀ​ល​) អង្ករ​ មី​ទឹក​ដោះគោឆៅ​ ទឹកបរិសុទ្ធ​ប្រគល់ ជូនលោក អ៊ឹម​ ប្រសិទ្ធ ផងដែរ។

លោកវរសេ​នីយ៍​ទោ​ ឆៃ​ ច័ន្ទតារា ក៏បានសំណេះសំណាល និងផ្តាំផ្ញើរអោយលោក ​អនុសេនី​យ៍ឯក​ អ៊ឹម​ ប្រសិទ្ធមន្ត្រីនគរបា​លនៃ ការិយា​ល័យនគរបាល ចរាចរណ៍ផ្លូវគោក​ ដែលលោកមាន ជំងឺកំពុងសំ​រាក​ព្យាបាល ក្នុង​នៅ​លំនៅដ្ឋាននោះ ត្រូវចេះរក្សាសុខភាពអោយ បានល្អដើម្បី ការងារបំរើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានតទៅទៀត៕ ដោយមុតចន្ត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *