ជនសង្ស័យ៣នាក់ជនជាតិ JORDANចូលផ្ទះ អ្នកលក់ឥវ៉ាន់ធ្វើ សកម្មភាពលួច យកលុយ ១,០០០ដុល្លាត្រូវ កំលាំងនគរបាល ឃាត់ខ្លួនបាន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៣នាក់ ជាជនជាតិ JORDANជិះ រថយន្ត១គ្រឿង ចូលផ្ទះអ្នកលក់ ឥវ៉ាន់ធ្វើសកម្មភាព លួចយកលុយគេ បាន១,០០០ដុល្លា ត្រូវបានកំ លាំងនគរបាល១ ក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉តសុផល អធិការនគរ បាល ស្រុកភ្នំស្រុកចុះ ឃាត់ខ្លួនបាន នៅវេលាម៉ោង៣ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នៅ ចំណុចភូមិ កណ្តាលលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបាន បញ្ជូន មកស្នងការ ដើម្បីសាកសួបន្ត។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានប្រាប់អ្នក យកព៍ត័មានឲ្យដឹង ថាជនសង្ស័យជា ជនជាតិJORDAN ចំនួន៣នាក់១ មានឈ្មោះ MUNA RAMADAN RASHED ​ភេទស្រីអាយុ៤៦ឆ្នាំ ២ឈ្មោះ AHMAD  RAMADAN RASHEED SALEH ​ភេទប្រុសអាយុ៣១ឆ្នាំ ៣ឈ្មោះ KHALED RAMADAN RASHEED SALEH​ ភេទប្រុសអាយុ៣២ឆ្នាំ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ បានបញ្ជាក់ឲ្យដឹង ទៀតថានៅវេលាម៉ោង៣ រសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៣នាក់នេះបានជិៈ រថយន្ត១គ្រឿងម៉ាក LUXUS RX 300 ​ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ  2T8490 ​បានធ្វើសកម្មភាព ចូលក្នុងផ្ទះរបស់ ឈ្មោះ សាយ សុភា ភេទស្រីអាយុ ៤៤ឆ្នាំ នៅភូមិកណ្តាលលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសួររកទិញ បារីរួចដើរចូលទៅ យកបារីម៉ាក CAMBO​ ចំនួន១សុង  មកដាក់លើ ទូដូរប្រាក់ ហើយជនល្មើសនោះ បានដកប្រាក់ចំនួន 100ដុល្លាឲ្យទៅម្ចាស់ផ្ទះ ហើយពេល នោះឈ្មោះសាយ សុភា បានរកប្រាក់ ដូល្លាអាប់ ស្របពេលនោះ ជនល្មើសបាន យក ដៃលូកចូលក្នុងទូប្រាក់ ឆក់យកលុយ ចំនួន1,000ដុល្លា ​ភ្លាមនោះម្ចាស់ ផ្ទះឃើញក៏បាន ទាញ ប្រតាយប្រតប់គ្នាយក លុយមកវិញតែមិន បានជនល្មើសបាន រត់ចូលរថយន្តបើក ចេញ គេចខ្លួន ហើយត្រូវជនរងគ្រោះ ថតបានភិន ភាគរថយន្ត ប្តឹងនគរបាល ភ្នំស្រុកឲ្យ ជួយអន្ត រាគមន៍ តាមចាប់បាន នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃដដែល ហើយបានបញ្ជូន ខ្លួនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ផែនការងារ ព្រហ្មទណ្ឌ ដើម្បីចាត់ការ បញ្ជូនជនសង្ស័យទាំង ៣នាក់ទៅតុលាការដើម្បី ចាត់ការទៅ តាមផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *