(ខេត្តកណ្ដាល)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យរស់នៅ ភូមិផងរបងជាមួយកាប់ជា ច្រើន កាំបិតបណ្តាលអោយ រងរបួសធ្ងន់ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើតឡើងកាល ពីព្រឹក ថ្ងៃទី៣០ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង០៦និង០៨នាទី នៅចំណុចផ្លូវលំមុខផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិបឹងគ្រំ លើឃុំបឹងគ្រំស្រុក ល្វាឯមខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹង ថាជនរងគ្រោះមានឈ្មោះ មានសុខុមភេទប្រុស អាយុ៥២ឆ្នាំជាជន ជាតិ ខ្មែរមានមុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើចំណែក ជនសង្ស័យមាន ឈ្មោះ ឃុត សុភ័ក្ត ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរជាអ្នករស់នៅ ក្នុងភូមិផងរបងជាមួយ ជនរងគ្រោះក្រោយ ពីបានធ្វើសកម្មភាពកាប់ជន រងគ្រោះជាច្រើនកាំបិត បណ្តាលអោយរង របួស ធ្ងន់ភ្លាមជនសង្ស័យ ក៏បានគេចខ្លួនបាត់តែម្តង។
សមត្ថកិច្ចមូលដ្ឋាន ស្រុកល្វាឯមបានឲ្យ ដឹងទៀតថានៅព្រឹក ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០១៩ វេលាម៉ោង ៦និង០០នាទីជនរង គ្រោះឈ្មោះ មាន វាសនា ហៅលឹបដែលត្រូវ ជាកូនបង្កើត ឈ្មោះ មាន សុខុមអោយមក បាញ់ទឹកលាងជ្រូក និងចំណីមាន់នៅខាង ក្រោយផ្ទះក្បែរមាត់ ទន្លេក្រោយមក ជនរងគ្រោះឈ្មោះមាន វាសនា រូបនេះបានដើរទៅ នោមក្បែររបងព្រំដី របស់ ជនសង្ស័យស្រាប់តែជនសង្ស័យ ក៏បានស្រែកឲ្យជនរងគ្រោះ ថាហ្អែងឈ្លើយ ម្ល៉េះហ៊ាននោម ដាក់របងអញផង។
សមត្ថកិច្ចបានអោយដឹង បន្ថែមទៀតថាក្រោយ ពីជនសង្ស័យស្រែកដាក់ ជនរងគ្រោះមិនបាន ប៉ុន្មានផងស្រាប់តែជន សង្ស័យបានហៅអោយជនរង គ្រោះចេញមកមុខផ្ទះបើក ទ្វាររបងដើម្បី វាយគ្នាភ្លាម នោះស្រាប់តែជន រងគ្រោះបើកទ្វារបង ហើយដើរចេញមកមុខផ្ទះ មិនបានមួយ ជំហ៊ាន ផងស្រាប់តែជនសង្ស័យ ស្ទុះទៅវាយជនរងគ្រោះ បានចំនួន៣ដៃភ្លាមៗ ជនរងគ្រោះ ត្រូវបាន ឪពុកចេញទៅឃាត់ ស្រាប់តែជនសង្ស័យ ទាញពូថៅនៅនិង ចង្កេះមកកាប់ជនរង គ្រោះបន្ថែមបណ្តាល អោយរងរបួសធ្ងន់ តែម្តងទៅ។
ក្រោយពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុម គ្រួសារបញ្ជូនមកកាន់ មន្ទីពេទ្យដើម្បីជួយ សង្គ្រោះបន្ទាន់ចំណែក ជនសង្ស័យត្រូវបាន កម្លាំងនគរបាលជំនាញ នៃអធិការនគរបាលស្រុក ល្វាឯមសហការណ៍ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹង គ្រំធ្វើការស៊ើបអង្គេត តាមចាប់ ជន សង្ស័យដើម្បីយក មកផ្តន់ទារទោសទៅច្បាប់៕