សមត្ថកិច្ចឃាត់ ខ្លួនក្មេងទំនើងបាន៣នាក់ បង្ករអំពើហឹង្សាក្នុង វត្តពេលរាំធុងបាស ចំថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ក្នុងស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង២ក្រុម បើកឈុតឆាកដេញ វាយប្រហារគ្នាខណៈ ពេលរាំ ធុង បាស់កាច់កុងគ្នា ក្នុងរដូវបុណ្យភ្ជុំ មកដល់ត្រូវបាន កម្លាំងនគរបាលធ្វើការ បង្ក្រាបនិង ឃាត់ ខ្លួន ចំនួន៣នាក់ហេតុ ការណ៍នេះកើតឡើងកាល ពីយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០១៩វេលា ម៉ោង ០៩និង៤៥នាទីនៅចំណុច វត្តទន្លាប់ស្ថិតក្នុង ភូមិឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្ត បន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយ ដឹងថាក្មេងទំនើង ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១​ឈ្មោះ យ៉ាំ ហាវ  ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអំពិល ឃុំសំបួរស្រុក ព្រះនេត្រព្រះខេត្តបន្ទាយ មានជ័យទី២​ឈ្មោះ គិវ កុយ ភេទប្រុស អាយុ១៨​ឆ្នាំ នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀម រាប និង​៣ឈ្មោះ ឆៃ ឈិតភេទ ប្រុសអាយុ១៦ឆ្នាំ រស់​នៅភូមិ គោកចាស់ ឃុំសំបួរ  ស្រុកក្រ ឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចកិច្ចបាន អោយដឹងទៀតថាក្មេង ទំនើង២ក្រុមបង្ករជម្លោះ និងដេញវាយគ្នាក្នុង វងរាំង ធុងបាសនេះមានក្មេង១ ក្រុមមកពីខាងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងក្មេងទៀត ភូមិទន្លាប់ ឃុំប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ពេលកើតហេតុភ្លាមៗ នោះផងដែរត្រូវ បានកម្លាំង បញ្ជាការពារ ឃុំប្រាសាទ សហការជាមួយនិងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំប្រាសាទ  បានចុះធ្វើការបង្ក្រាប បានភ្លាមៗក្នុង ពេលបង្កបញ្ហានៅ ក្នុងកម្មវិធីរាំធុងបាស ក្នុងថ្ងៃបុណ្យ ភ្ជុំបិណ្ឌធំ ខណៈពេលនោះផងដែរ កម្លាំជំនាញឃាត់ខ្លួន បានក្រុមបង្កហេតុបា នចំនួន ០ ៣  នាក់និង បក្ខពួកមួយ ចំនួនទៀតបានរត់ គេចខ្លួនបាត់ ស្រមោលហើយ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល បានដកហូតបានម៉ូតូ០១ គ្រឿងផងដែរជា របស់ក្រុមបង្ក។

បច្ចុប្បន្នជនបង្ករទាំង៣នាក់ រួមទាំងវត្ថតាងត្រូវបាល កម្លាំងជំនាញនគរបាល ​ស្រុកព្រះនេត្រ ព្រះ កសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នង រដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការ ទៅតាមនិតិវិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *