(ខេត្តឧត្ដរមានជ័យ)៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងប្រសាទ បានឲ្យដឹងថា មេឈ្មួញជើងខ្លាំង បំផ្លាញព្រៃឈើឈ្មោះ យ៉ាន ហៅ ចែ ប្រជ្រុយ ប្ដីឈ្មោះ ភ័ក្ត្រ ជាទាហាន អន្តរាគមន៍កងពលលេខ ៦ ចាំកាងពីក្រោយ ទើបបុគ្គលរូបនេះ ហ៊ានសម្រុក ដឹកជញ្ជូនឈើ យក ទៅស្តុកទុកនៅ ក្នុងភូមិអូរអា មានរថយន្តរបស់ ក្រុមឈ្មួញ ដឹកបន្តឆ្លងចូល ទៅខេត្តសៀមរាប យ៉ាងរលូន គ្មានមេរដ្ឋបាល ព្រៃឈើខេត្តឧត្តរមានជ័យ និងអាវុធហត្ថ ស្រុកត្រពាំងប្រសាទ មិនចាត់វិធាន ការបង្ក្រាប សម្ងំទទួលផលជាថ្នូរ។
ប្រភពបានប្រាប់ឱ្យ ដឹងទៀតថា មេឈ្មួញដឹក ជញ្ជូនឈើ ឈ្មោះ ចែ យ៉ាន នឹងប្តីឈ្មោះ ភ័ក្ត្រ បានដឹក ជញ្ជូនឈើខុសច្បាប់ ពីខេត្តឧត្តរមានជ័យ ចូលទៅខេត្ត សៀមរាបតាម អំពើចិត្ត
បើសមត្ថ កិច្ចពាក់ព័ន្ធតាមដងផ្លូវ មិនមានវិធាន ការបង្ក្រាបនោះទេ ព្រោះឈ្មួញរូបនេះ បានបង់លុយ អស់ហើយ ទើបរក្សាភាព ស្ងៀមស្ងាត់។
ប្រជាពលរដ្ឋ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ សូមសំណូមពរ ទៅដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយុទ្ធពល ខេមរ:ភូមិន្ន និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ! សូមឯកឧត្តម មេត្តាចាត់វិធានការ ស៊ើបអង្កេតមេឈ្មួញ ជើងខ្លាំងឈ្មោះ ចែ យ៉ាន និងប្តីឈ្មោះ ភ័ក្ត្រ ផងដោយសារ ឥឡូវនេះបានសម្រុកដឹកជញ្ជូន ផលអនុផលព្រៃ ឈើខុសច្បាប់ ឆ្លងទៅខេត្តសៀមរាប យ៉ាងគឃ្លើនមិ នថាថ្ងៃឬយប់ឡើយ ៕