តើសង្វៀនជល់មាន់ និងអាប៉ោងជា របស់នាក់ណា? បានបន្តជាបើកដំណើរ ការបានយ៉ាង ងាយស្រួល ខណៈសមត្ថកិច្ច មូលដ្ឋាន មិនហ៊ានបង្ក្រាប..

(ខេត្តកណ្ដាល)៖ សេចក្តីរាយការណ៍ មួយពីស្រុកស្អាង បានអោយដឹង កាលពី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២២មាន ទីតាំងសង្វៀន ជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតនៅភូមិតា ពេជ្រ ស្រុកស្អាង ខេត្តកណ្ដាល ដែលគេស្គាល់ ថាជារបស់ឈ្មោះ សាក់ ជានាក់ធ្វើអជ្ញា កណ្ដាលរាប់ កំពង់ដំណើរ ការលេងបាន យ៉ាងងាយស្រួល ដោយមិនមានការ បង្ក្រាបឬទប់ស្កាត់ ពីសំណាក់ អជ្ញាធរនិង សមត្ថកិច្ចមូល ស្ថានឡើយហាក់ បីដូចជាមានការ បើភ្លើងខៀវឲ្យ គ្រុមអ្នកញៀន ល្បែងទាំងនេះ ឬមួយក៍ជាខ្នង បង្អែកលាក់បាំង ពីក្រោយមែន? ។

ចំពោះទីតាំងល្បែង ស៊ីសងខុសច្បាប់ មួយកន្លែងខាង លើនេះក្រុមការងារ សារព័ត៌មានយើង  បានរាយការណ៍ផ្តល់ ព័ត៌មានដល់លោក ចាន់ រស្មី មេប៉ុស្តិ៍ក្រាំង យ៉ូវតាមរយះលេខ ទូរសព្ទ 077 880 833 ដែលផេកអធិការដ្ឋាន នគបាលស្រុក បានផុសជាសារធារណះ រាល់បទល្មើសមូលដ្ថាន ដើម្បីស្នើសុំឱ្យ បង្ក្រាបទប់ស្កាត់ តែផ្ទុយទៅវិញ លេខលោកមេប៉ុស្តិ៍ រូបនេះមិនអាច ទំនាក់ទំនងបាន នេះហាក់បីដូចជា បណ្តែតបណ្ដោយ ឲ្យមានបទល្មើសនៅ ក្នុងមូលដ្ថាន របស់ខ្លួនចឹង។

ពលរដ្ឋជាច្រើនបាន លើកឡើងដោយ ហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក រស្មីមេប៉ុស្តិ៍ក្រាំងយ៉ូវ ខណៈល្បែងស៊ី សងខុសច្បាប់ កំពុងប្រមូល ផ្ដុំគ្នាលេងបែរជា មិនបង្ក្រាប ពោលគឺ៖ បណ្តែតបណ្ដោយ តាមតែអំពើចិត្ត។

ចំណែកលោក វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរ បាលស្រុកស្អាង ខាងអង្គភាព ព័ត៌យើងខ្ញុំបាន ផ្ដល់ព័ត៌មានចំពោះទី តាំល្បែងសុីសងជល់ មាន់នេះដែរ តែលោកកំពង់ ជាប់រវល់នៅកម្មវិធី តែងតាំងមេឃុំកោះ ខែលលោកនឹងកម្លាំង របស់លោកនឹង ចុះទៅ តែភាពជាក់ស្ដែង មិនដូចជាការ និយាយគឺមិនមានឃើញ សមត្ថកិច្ចណាចុះមក ទីតាំងនេះទេ ហាក់បីដូចជា ជួយមើលផ្លូវឲ្យ អ្នកលេងល្បែង សុីសងនោះ ទៅវិញទេ។

នេះឬគោល នយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលចេញ ដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី។

ប្រជាពលរដ្ឋ ជាច្រើនស្នើសុំដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល សូមលោកស្នងការ ចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទីតាំង ល្បែងស៊ីសង ខុសច្បាប់ខាង លើនេះផងទាន ព្រោះលោកមេប៉ុស្តិ៍ និង លោកអធិការ ស្រុកស្អាង មិនហ៊ាន បង្ក្រាបល្បែង ស៊ីសងមួយក ន្លែងខាងលើនេះទេ។

ជុំវិញខាងលើនេះ អង្គភាពយើងខ្ញុំ និងរងចាំការបំភ្លឺ រាល់ភាគគីពាក់ព័ន្ធ រៀងរាល់ម៉ោង ធ្វើការតាមរបស់ សារព័ត៌មាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *