(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២នេះ ក្នុងសាលា សង្កាត់ទឹកថ្លា ស្ថិត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ លេខ ២៣ ៩៥ ប្រក្រ បានធ្វើពិធី ប្រកាសទទួលស្គាល់ សមាសភាព ប្រធានក្រុម ប្រឹក្សាចៅសង្កាត់ ចៅសង្កាត់រង និងមាជិក ក្រុមប្រឹក្សា នៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥។
ក្នុងនោះមានការ ចូលរួមប្រកាស លោកស្រី ស៊្រាង គឹម ស៊ាង អភិបាលរង ក្រុងសិីរីសោភ័ណ លោកអ៊ុងសុីផាន ឧត្តមអត្ថានុរក្ស ថ្នាក់លេខ២និង ជាប្រធានពន្ធនាគារ ខេត្តបន្ទយមានជ័យ និងជាប្រធាន ក្រុមការងារចុះ ជួយសង្កាត់ទឹកថ្លា ក្រុមប្រឹក្សាសង្កាត់ ក្រុងសិរីសោភ័ណ មន្ត្រីនិងប្រជា ពលរដ្ឋជាច្រើននាក់។
យោងលទ្ធផល នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅសង្កាត់ទឹកថ្លា លេខកូដ ០១.០៤៣ នៃខេត្តបន្ទាយមានជ័យ ទំរង់បែបបទ ១១ ១៨ របស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោតចុះ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ ប្រការ ១/ ទទួលស្គាល់ លោក ខាំ សរ ជាចៅសង្កាត់ ២/លោកសឿន ចាន់ស ជាចៅសង្កាត់រងទី១ និងទី៣/លោកព្រឿង ប៊ុនធឿន ជាចៅ សង្កាត់រងទី២។
ចំណែក៦រូប ទៀតជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ១/ឈ្មោះ លោកឌីហៀង ២/លោកស្រី ហោសុផាន់ ៣/ លោកខាំមួន ៤/លោកឌុចរ៉ា ៥/លោកកុយច័ន្ទវាសនា ៦/លោកភិនសារ៉េត។
ប្រធានក្រុម ប្រឹក្សាចៅសង្កាត់ ចៅសង្កាត់រង និងមាជិកក្រុមប្រឹក្សា នៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥នោះ ត្រូវអនុវត្តតាមច្បាប់ រដ្ឋធម្មនុញ្ញ និងលិខិតបទ ដ្ឋានគតិយុត្តនានា ជាធរមាន។ បទប្បញ្ញទាំងឡាយ ណាដែលមានខ្លឹម សារផ្ទុយនិងប្រកាស នេះត្រូវទុកជានិរាករណ៍ ។ ប្រកាសនេះមាន ប្រសិទ្ធភាពចាប់ ពីថ្ងៃចុះហត្ថលេខា នេះតទៅ។
ក្នុងនោះលោកខាំ ស បានមានប្រសាសន៍ថា ដោយសាតែប្រជា ពលរដ្ឋក្នុងសង្កាត់ ទឹកថ្លា ស្រឡាញ់ ពេញចិត្តលោក៤ អាណត្តិកន្លងមក ហើយនោះទើបអាណត្តិ ទី៥នេះប្រជាពលរដ្ឋ នៅតែមានការគាំ ទ្រយ៉ាងខ្លាំងរូបលោក ជាប់ឆ្នោតទៀតតាមរយៈ ការបោះឆ្នោត កាលពីថ្ងៃ ទី៥ ខែមិថុនា ឆ្នាំ ២០២២ ធ្វើជាចៅ សង្កាត់អាណត្តិ ទី៥ថ្មីបន្តទៀត។
ក្នុងនោះលោក បានប្តាជ្ញាថានិង យកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងបន្តខិតខំ ថែរក្សានូវសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈឲ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងមូលដ្ឋាន របស់ខ្លួន។
ដើម្បីជាការឆ្លើយ តបរបស់ ប្រជាពលរដ្ឋ ចៅសង្កាត់ ចៅសង្កាត់រងសមាជិក ក្រុមប្រឹក្សាសង្កាត់ ទឹកថ្លាថ្មីនិងត្រូវខិត ខំផ្តល់សេវាសាធារណៈ នានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ ខ្លួនឱ្យបានល្អ ប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អ ឥរិយាបថក្នុងការប្រា ស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមាន ការរើសអើង ការបែងចែកបក្ស ពួកគ្រួសារ និយម និងនិន្នាការន យោបាយ ដើម្បីបង្កើន ជំនឿទុកចិត្ត និងការគាំទ្រ ពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្រប តាមច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្តកំណត់។
អាណត្តិទី៥នោះថ្មី នោះ លោកស្រី ស៊្រាង គឹម ស៊ាងបានធ្វើការផ្តាំផ្ញើរដល់ ចៅសង្កាត់ ចៅសង្កាត់រងសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកថ្លា ដើម្បីអនុវត្តឱ្យ សម្រេចបានជោគជ័យ អាណត្តិទី៥ថ្មីនេះ ១/. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត ២/ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើស គ្រប់ប្រភេទ ៣/មានសណ្តាប់ ធ្នាប់សាធារណៈល្អ ជា ពិសេសគ្មាន គ្រោះថ្នាក់ចរាចរណ៍ ៤/គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេស ស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥/ដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធ តុលាការប្រកប ដោយគុណភាព និង ប្រសិទ្ធភាព ៦/មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាតកាច សាហាវប្រកប ដោយប្រសិទ្ធ ភាពជាដើម៕