(ប្រទេសថៃ)៖ ពលករខ្មែរម្នាក់ដែលមាន មុខងារជាកម្មករក្នុង ក្រុមហ៊ុនប្រមូលសម្រាម នៅឯប្រទេសថៃបាន ទទួលរងនូវគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងររហូតដាច់ ជើងទាំងសងខាងខណៈ ដែលពលករខ្មែររូប នេះកំពុងធ្វើការនៅតាម ដងផ្លូវហើយត្រូវរថយន្ត មកបុកចំពីក្រោយ ។
យោងតាមព័ត៌មានដែល ទទួលបានពីក្រុមហ៊ុនមូលនិធិ ស្វាងបរិបូរណ៌បានបញ្ជាក់ ថាករណីគរោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលា ម៉ោង២ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២ខែ តុលាឆ្នាំ ២០១៩ លើកំណត់ផ្លូវ ខៅណយស្ថិតក្នុងឃុំ ណងព្រីស្រុកបាង លៈមុងខេត្តឈុនបុរី ប្រទេសថៃ បន្ទាប់ពីក្រុមតម្រួត និងក្រុមហ៊ុនមូលនិធិចុះ ទៅពិនិត្យដល់កន្លែង កើតហេតុ គឺបានសង្គេតឃើញថា រថយន្តបង្កគឺជា ប្រភេទរថយន្ត នីសាន់ព៌ណស ពាក់ ស្លាកលេខ បាងកក ៤៤៦២ ដែលបើកបរដោយ បុរសម្នាក់ឈ្មោះស័ក្តិសិទ្ធ សិរីផាន់ អាយុ ៣៨ ឆ្នាំជាបុគ្គ លិកក្នុងក្រុមហ៊ុន ឯកជនមួយ ។
ចំណែករថយន្តដែលរង គ្រោះគឺជាប្រភេទរថយន្ត ប្រមូលសម្រាម របស់ក្រុមហ៊ុន អេសសឺម គ្រីនវ៉ឺត ចាំកាត់ពាក់ស្លាកលេខ ឈុនបុរី ៧៣-៣៩៤៨ ។
នៅទីនោះដែរក៏មាន កម្មករប្រមូលសម្រាម ម្នាក់បានរងរបួសដាច់ ជើងទាំងសង ខាងដោយសារ តែត្រូវរថយន្តបង្ក បុកខ្ទប់ទៅនឹងរថយន្តដឹក សម្រាមដែលគេ នោះមានឈ្មោះ ឈួន ប៊ុនរឿន ភេទប្រុស អាយុ ២៨ ឆ្នាំជាពលករខ្មែរទៅធ្វើការ នៅក្នុងក្រុមហ៊ុននេះ ។
សាក្សីដែលជាកម្មករ ប្រមូលសម្រាមដូចគ្នាម្នាក់ បាននិយាយថា នៅមុនពេល កើតហេតុ រថយន្តរបស់ក្រុមហ៊ុន បានឈប់សំចតដើម្បីអោយ ជនរងគ្រោះចុះទៅប្រមូល សម្រាមនៅក្បែផ្លូវកែង រថយន្តភ្លើងឆ្លងកាត់ គាប់ជួនពេលនោះក៏មាន រថយន្តបង្កបានបោះ ពួយយ៉ាងលឿនមកពី ក្រោយធ្វើអោយជន រងគ្រោះលោតគេចមិនទាន់ ក៏ត្រូវរថយន្តនោះបុកខ្ទប់ ជាមួយគូទរថយន្ត សម្រាមតែម្តងព្រមទាំង បានធ្វើអោយជើងទាំងពីរ របស់គេដាច់ចេញពីរាង កាយគួរអោយសង្វែក ។
ភ្លាមៗក្រុមសង្គ្រោះ បានយកកំណាត់ជើង ទាំងពីរនោះដាក់ក្លាសេ ក្នុងធុងទឹកកកព្រមទាំង បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យយ៉ាង ប្រញ៉ាប់ជាទីបំផុតដើម្បី សង្គ្រោះចំណែកអ្នកបើក បររថយន្តបង្កបានសារភាព ថារូបនេះបានបើករថយន្ត ចេញពីចំណុចសិរីរ៉ាឆា ទៅកាន់លំនៅឋាន ដែលស្ថិតនៅចំណុច ខៅតាឡូ (ជិតកន្លែងកើតហេតុ) តែដោយសារផ្លូវមានសភាព ងងឹតទើបបណ្តាល អោយបុកនឹងរថយន្ត ប្រមូលសម្រាមនេះតែម្តង ។
បើទោះបីជាអ្នកបើកបរ ខំប្រឹងដោះសារយ៉ាង ណាក៏ដោយក៏ក្រោយ ពេលកើតហេតុ តម្រួតថៃបាននាំខ្លួនយក ទៅកាន់អធិការដ្ឋានដើម្បី វាស់កម្រិត សារធាតុអាល់កុលក្នុង ខ្លួនដើម្បីកំណត់ ទោសតាមផ្លូវច្បាប់ ៕អ្នកប្រម៉ាញ់ជាយដែន