(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា នៅល្ងាចថ្ងៃសុក្រនេះ បានចេញសេចក្តី ថ្លែងការណ៍មួយ សម្តែងការ សោកសៅ និងតក់ស្លុត ចំពោះការទទួល មរណភាព របស់ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយក រដ្ឋមន្ត្រីជប៉ុន ក្រោយត្រូវបាន បាញ់ប្រហារក្នុង អំឡុងពេលធ្វើយុទ្ធ នាការឃោសនា បោះឆ្នោតថ្នាក់ជាតិ នៅភាគខាង លិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ។
សេចក្តីថ្លែង ការណ៍បញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោល ទោសយ៉ាងខ្លាំង បំផុតចំពោះ ឃាតកម្មដ៏ព្រៃផ្សៃនេះ”។
បើតាមក្រសួង ការបរទេស ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំ ដ៏ឆ្នើមមួយរូបរបស់ ជប៉ុន និងជា មិត្តភក្ដិជាទីគោរព ស្រលាញ់របស់កម្ពុជា ហើយមរណភាព របស់ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ ដ៏គួរឱ្យសោកសង្រេង មិនត្រឹមតែសម្រាប់ ប្រជាជនជប៉ុន ប៉ុណ្ណោះទេ ប៉ុន្ដែក៏ សម្រាប់ប្រជា ជនកម្ពុជា ផងដែរ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែក ទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែងនូវ សមានចិត្តដ៏ស្មោះស្ម័គ្រជាទី បំផុតជូនចំពោះ គ្រួសារសពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន៕