(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ រងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ថ្លែងក្នុងពិធីបិទ វគ្គហ្វឹនហ្វឹនពង្រឹង វរសេនាតូចថ្មើរ ជើងលេខ៥៣៣ និងបើកវគ្គវហ្វឹក ហ្វឺនបំប៉នទូទៅ នៅនឹងកន្លែង នៅទីបញ្ជាការកង ពលតូចលេខ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
លោកបន្តថា ក្នុងកាលៈទេសៈ ប្រទេសជាតិកំពុង មានសុខសន្តិភាព កងយោធពល ខេមរភូមិន្ទ ដែលជាសសរ ទ្រូងរបស់ប្រទេសជាតិ ក្រៅពីភារកិច្ចប្រយុទ្ធ ដើម្បីការពារជាតិ មាតុភូមិ មានភារ កិច្ចហ្វឹកហ្វឺនបង្កើន ចំណេះដឹង និងពង្រឹង សមត្ថភាពនូវគ្រប់ជំនាញ ដើម្បីឆ្លើយតបទៅនឹងការ អនុវត្តការងារតាម តួនាទីភារកិច្ចរបស់ខ្លួន ធានាអន្តរាគមន៍ ជួយសង្គ្រោះប្រជា ពលរដ្ឋរងគ្រោះ មហន្តរាយផ្សេងៗ ក៏ដូចជាត្រៀម អនុវត្តបទបញ្ជា របស់ថ្នាក់លើ។
ផ្អែកតាមផែនការ ហ្វឹកហ្វឺនរបស់ថ្នាក់ លើឆ្នាំ២០២២នេះ យោធភូមិភាគទី៥ ត្រូវធ្វើការហ្វឹកហ្វឺន ចំនួន១៣វគ្គ ដែលមានសិក្ខា កាមចំនួន១២២០នាក់ ហេតុនេះកង ពលតូចថ្មើរជើងលេខ៥៣ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៣ ដែលជាវគ្គស្ថិតក្នុងផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់ថ្នាក់លើ និងបើកវគ្គហ្វឹក ហ្វឺនបំប៉នទូទៅ១វគ្គ ម្ចាស់ការនៅក្នុង អង្គភាពនៅនឹងកន្លែង។
តាមរយៈរបាយការណ៍ បូកសរុបបញ្ចប់ វគ្គបានឲ្យឃើញថា វគ្គហ្វឹកហ្វឺនរៀន សូត្ររយៈពេល ៦១ថ្ងៃកន្លងមកនេះ ក្នុងចំណោមសិក្ខា កាមចំនួន១០០នាក់ តាមការលើក ឡើងរបស់គណៈ កម្មការហ្វឹកហ្វឺន មានអ្នកល្អ អ្នកមធ្យម និងខ្សោយ ចំនួន៤នាក់។ តាមរយៈលទ្ធផលនេះ យើងអាចវាយ តម្លៃបានថា វគ្គហ្វឹកហ្វឺននេះ សម្រេចបានលទ្ធ ផលល្អបង្គួរ ឆ្លើយតបទៅ នឹងគោលបំណង ផែនការហ្វឹកហ្វឺន ថ្នាក់លើឆ្នាំ២០២២នេះ។
លោកបន្តថា ក្នុងនាមមេបញ្ជាការ យោធភូមិភាគទី៥ សូមធ្វើការកោត សរសើរចំពោះ សិក្ខាកាមពូកែ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ លេខ១ និងលេខ៣ នាឳកាសនេះ និងសូម ដាស់តឿនសិក្ខាកាម ដែលមាន និទ្ទេសខ្សោយ ត្រូវខិតខំព្យាយាម រៀនសូត្របន្តទៀត ដើម្បីអភិវឌ្ឍន៍ ចំណេះដឹងបង្កើន សមត្ថភាពររបស់ខ្លួន ឲ្យល្អទៅមុខថែមទៀត។
ឧត្តមសេនី៍យ៍ត្រី កែវ សេងលន មេបញ្ជាការកង ពលតូចលេខ៥៣ នៅក្នុងឳកាសនោះ បានរាយការណ៍ អធិបតីបថា អនុវត្តន៍តាមផែនកា រហ្វឹកហ្វឹន របស់យោធភូមិ ភាគទី៥ ឆ្នាំ២០២២ មានចំនួន៦វគ្គៈ វគ្គហ្វឹកហ្វឺនកញ្ចប់ ថវិការបស់ថ្នាក់ លើចំនួន១វគ្គ គឺវគ្គពង្រឹង វរសេនាតូចថ្មើរជើង លេខ៥៣៣ វគ្គហ្វឹកហ្វឺនទូទៅ នៅនឹងកន្លែង (ទីបញ្ជាការកងពល) ចំនួន២វគ្គ) វគ្គបំប៉នមុខ វិជ្ជាទូទៅ (វរសេនាតូចថ្មើរ ជើងលេខ ៥៣៣, ៥៣៤) ចំនួន២វគ្គ វគ្គបំប៉នប្រឆាំង បាតុកម្ម និងក្បាច់គុនកង យោធពលខេមរភូមិន្ទ របស់វសេនា តូចថ្មើរជើងលេខ៥៣៣ ចំនួន១វគ្គ ជាក់ស្តែងក្នុង ត្រីមាសទី១ ឆ្នាំ២០២២នេះ អង្គភាពបាន បញ្ជូនយោធិនទៅហ្វឹ កហាត់ក្រៅ អង្គភាពនៅក្នុង ប្រទេសចំនួន៤៥នាក់ ក្នុងនោះនាយ ទាហានចំនួន៧នាក់ នាយទាហានរង ចំនួន១០នាក់ និងពលទាហាន ចំនួន២៨នាក់។
លោកបន្តថា អង្គភាពមានក្រុម បាល់ទះចំនួន៤ក្រុម ហើយបានទៅ ចូលរួមប្រកួតមិត្តភាព នៅវរសេនាតូច ស៊ើបការណ៍យោធ ភូមិទី៥ចំនួន១លើក ក្នុងចំណោម ១០ក្រុម ដោយទទួល បានជ័យលាភី លេខ១ ទូទាំងយោធភូមិ ភាគទី៥ ហើយក៏បញ្ជូន កីឡាបាល់ទះ១ក្រុម ទៅប្រកួតមិត្តជាមួយ កីឡាករថៃ លទ្ធផលទទួល បានជ័យជម្នះ និងអង្គភាព បានបញ្ជូនយោធិន ១នាក់ទៅចូលរួម ហ្វឹកហាត់ក្បាច់ គុនល្បុក្កតោនៅ សហព័ន្ធកីឡាជាតិ ក្នុងការប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិ ដោយទទួលបានជ័យ លាភីលេខ១ ថ្នាក់មេដាយ មាសផងដែរ។
ឆ្លៀតក្នុងឳកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកង ពលតូចថ្មើរជើង លេខ៥៣ ក៏បាលលើក ឡើងថា អ្វីៗដែលអង្គភាព សម្រេចកិច្ចការ បម្រើជាតិបាន ជោគជ័យនេះ គឺដោយសារ ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលរក្សាបាន នូវសន្តិភាព ស្ថិរភាព និងនិរន្តភាព ក្នុងការអនុវត្តន៍ ជោគជ័យលើយុទ្ធ សាស្ត្រចតុកោណ តំណាក់កាលទី៣ ពិសេសការធ្វើកំណែ ទម្រង់ស៊ីជម្រៅ បានជម្រុញឲ្យមាន ការអភិវឌ្ឍន៍ជាតិរីក ចម្រើនឥតឈប់ ឈរលើគ្រប់វិស័យ។
ហើយលោក សូមគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយក រដ្ឋមន្ត្រីគ្រប់ៗអណត្តិ និងសូមគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ទៅថ្ងៃអនាគត អគុណសន្តិភាព៕