សមត្ថកិច្ចឃាត់ ខ្លួនឧក្រិដ្ឋជន ប៉ុនប៉ងផលិត គ្រឿងញៀន ត្រូវបង្ក្រាបបាន ចំនួន៧នាក់ ជាមួយ វត្ថុតាងសារធាតុ គីមីផ្សំជាង១៤តោន..!!!

(ខេត្តព្រះសីហនុ)៖ ប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដម សេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន ដឹកនាំដោយ លោកឧត្ដម សេនិយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជា មួយកម្លាំងជំនាញ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរង ទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុ ចូលរួមដឹកនាំសម្រប សម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ។

ជាលទ្ធផល បានស្រាវជ្រាវ និងបង្ក្រាបទីតាំង ប៉ុនប៉ងផលិតដោយ ខុសច្បាប់នូវ សារធាតុញៀន ចំនួន២ទីតាំង៖ ទីតាំងទី១៖ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ  និងទីតាំងទី២៖ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងនោះកម្លាំងជំនាញ ចាប់ខ្លួនបានជនជាតិចិន ចំនួន៧នាក់ រួមមាន ៖ ទី១.ឈ្មោះ ZEN MING JIAN អាយុ៤១ឆ្នាំទី២.ឈ្មោះ LING YAN HONG អាយុ៤០ឆ្នាំ ទី៣.ឈ្មោះ CHAI YU ZHONG អាយុ៣៥ឆ្នាំ ទី៤.ឈ្មោះ CHEN WEI YAO អាយុ៣៨ឆ្នាំ ទី៥.ឈ្មោះ CHEN DE YAN អាយុ៤២ឆ្នាំ ទី៦.ឈ្មោះ LI CHONG HUI អាយុ៥១ឆ្នាំនិង ទី7.ឈ្មោះ TSAI CHENG WEN  អាយុ៥២ឆ្នាំ។

វត្ថុតាងចាប់យកបាន សារធាតុគីមី និងគីមីផ្សំចំនួន១៤តោន និង១៦០គីឡូក្រាម ព្រមទាំងឧបករណ៍ សម្ភារកែច្នៃផលិតដូចជា ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, កែវប្រតិកម្ម ចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន០៣គ្រឿង, ជើងទម្រធុប្រតិកម្ម ចំនួន៥៩គ្រឿង, កញ្រ្ចែង មួយចំនួន, ម៉ាស៊ីនប្រតិកម្ម ចំនួន៥គ្រឿង, ធុងមួយចំនួន, ជីឡៅចំនួន ១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន ០១គ្រឿង និង សំបកធុង ២៩៨សំបក។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ចាប់យកខាងលើ បានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *