អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី យាងចុះសាក សួរសុខទុក្ខ និងពាំនាំយក នូវព្រះអំណោយដ៏ថ្លៃថ្លា ចែកជូនដល់ ប្រជានុរាស្ត្រ ក្រីក្រនៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរ ដោយឯកឧត្តមលី រដ្ឋា ឯកឧត្ដម សាប់តារា និងឯកឧត្ដមជួប រ៉ាឌូ បានចុះសួរសុខទុក្ខ  និងពាំនាំយកនូវ ព្រះអំណោយដ៏ ថ្លៃថ្លាចែកជូនដល់ ប្រជានុរាស្ត្រក្រីក្រ ស្ថិតក្នុងភូមិ ជេីងអង  ឃុំកណ្តុលជ្រុំ  ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ។

ស្ថិតក្នុងឱកាស ប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែនសព្វ ព្រះទ័យជ្រះថ្លា និងសោមនស្ស រីករាយយ៉ាង ក្រៃលែងចំពោះ វត្តមាន ព្រះមេគណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានរួមសាមគ្គី ទទួលស្វាគមន៍ បដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅបំផុតហើយ បានសំណេះណាល សាកសួរសុខទុក្ខ អំពីជីវភាពរស់នៅ និងការប្រកប របរអាជីវកម្ម របស់បងប្អូន ប្រជានុរាស្ត្រនៅ ក្នុងតំបន់នោះប្រកប ដោយសេចក្តី ស្និទ្ធិស្នាល និងស្នាមញញឹម ដោយមើលឃើញ ពីទុក្ខលំបាករបស់ ប្រជានុរាស្ត្រ  អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម ទីប្រឹក្សាផ្ទាល់ និងសហការី បានពាំនាំយក នូវព្រះអំណោយចែក ជូនដល់ស្រ្តី ទុគ៌តខ្វះទីពឹង ជនពិការ និងចាស់ជរា ក្រីក្រខ្វះខាតដើម្បី រួមចំណែកជួយ សម្រាលដល់ជីវភាព រស់នៅរបស់ពួកគាត់។

ព្រះអំណោយដែល ត្រូវចែកជូនដល់ បងប្អូនប្រជានុរាស្ត្រ ចំនួន៣០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀល សម្រាប់៧០គ្រួសារ ចំណែក២៣០ គ្រួសារផ្សេងទៀត ទទួលបានកញ្ចប់ ថវិកាក្នុងមួយ គ្រួសារ ចំនួន៣ម៉ឺនរៀល ព្រមទាំងថវិកា ជូនលោកមេឃុំ មេភូមិ ប្រជាការពារ និងបានប្រគេន ទេយ្យ ទានដល់ ព្រះសង្ឃដែលគង់ ចាំព្រះវស្សាក្នុង ទីអារាមវត្ត នោះផងដែរ។

ថ្លែងក្នុងពិធី សំណេះសំណាល នោះអ្នកអង្គម្ចាស់ មានបីតិសោមនស្ស រីករាយពន់ពេក ចំពោះការទទួល បដិសណ្ឋារកិច្ច ប្រកបដោយ ស្នាមញញឹមរួបរួម សាមគ្គីគ្នាបំពេញបុណ្យ កុសលជូនដល់ បុព្វបុរសគ្រប់ជំនាន់ និង សូមលើកហត្ថា ប្រណម្យបួងសួង ដល់គុណបុណ្យ ព្រះរតនត្រៃគុណ កែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហានគរ សូមអោយប្រជានុរាស្ត្រ គ្រប់រូបសមប្រកប តែនឹងសេចក្តីសុខ សេចក្តីចម្រើន រុងរឿងរួចចាក ផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃ គុណបុណ្យបុព្វ បុរស និងទេវតាឆ្នាំថ្មី សូមជួយថែ រក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើគ្រប់ប្រការ កើតមានដល់ បងប្អូនប្រជានុរាស្ត្រ ខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួល ទានមានបាន គ្រប់ក្រុមគ្រួសារ។

ទាំងព្រះមេគណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោកមេឃុំ លោកមេភូមិ អជ្ងាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាតបន្ថែមទៀត។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន  សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង  ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *