សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ចូល​រួម​កាន់ ​ទុក្ខ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០២២​ ចំពោះ​មរណភាព​អតីត នាយករដ្ឋមន្ត្រី​ជប៉ុន​ អាបេ ស៊ីនហ្សូ (Shinzo Abe)​

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន​ នាយ​ក​រដ្ឋមន្ត្រី​នៃ ​ព្រះរាជាណា ចក្រកម្ពុជា ​បាន​ថ្លែង​សារពិសេស និង​ប្រកាស​ចូល​រួម​ កាន់​ទុក្ខ​ទូទាំង​ប្រទេស​ នៅ​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០២២ ចំពោះ​មរណភាព​ ឯកឧត្តម អាបេ ស៊ីនហ្សូ​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។​

សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា ​មរណភាព​របស់​លោក​ អាបេ ស៊ិនហ្សូ មិន​ត្រឹម​តែ​ជា​ការ​ បាត់ប្រកបដោយ ភាពសោកស្តាយ តក់ស្លុត រន្ធត់ និង​អាឡោះ​អាល័យ ​សម្រាប់​តែ​ប្រជាពល រដ្ឋ​ជប៉ុន​ប៉ុណ្ណោះ តែ​សម្រាប់ប្រជា ពលរដ្ឋនៅលើ ពិភពលោក រួមទាំងប្រជា ពលរដ្ឋកម្ពុជាផងដែរ។

សម្តេច​តេជោ​ បាន​បញ្ជាក់​ថា ​ក្នុង​ការ​កាន់​តំណែង ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន ​ទាំង​ពីរ​លើក​ឯកឧត្តម​ អាបេ ស៊ិនហ្សូ ​បាន​ប្រឹង​ប្រែង​យ៉ាង ​ខ្លាំង​ដល់​ការជំរុញ ទំនាក់ទំនងរវាងជប៉ុន និង​កម្ពុជា  រហូត​ក្លាយ​ទៅ​ជា ​ដៃ​គូយុទ្ធសាស្ត្រ​ នៅ​​ឆ្នាំ២០១៣។​

បន្ថែម​ពី​លើ​នោះ ​ឯកឧត្តម អាបេ​ ក៏​បាន​ជំរុញ​នូវ​ការ ​ផ្តល់​ជំនួយ​គាំទ្រ​ដល់ ​ការ​អភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា រួមទាំងហេដ្ឋា រចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏​ជា​នាយក​រដ្ឋមន្ត្រី ដែលបានជំរុញដល់ ទំនាក់ទំនងរវាង អាស៊ាន និងជប៉ុន និងជំរុញដល់ ​ទំនាក់​ទំនង​ មេគង្គ-​ជប៉ុនផងដែរ។

ដើម្បី​សម្តែង​នូវ​ការ​ដឹង​ គុណ​ចំពោះ​មនោស ញ្ចេតនា​ការ​ស្រឡាញ់​ ដ៏​ស្មោះ​ត្រង់​របស់​ឯក ឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យ មានការកាន់មរណ ទុក្ខនៅទូទាំងប្រទេស មួយថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានណែ​នាំ​ដល់​គណៈ កម្មាធិការ​បុណ្យជាតិ និងអន្តរជាតិ ឱ្យយក ចិត្តទុកដាក់រៀប ចំការកាន់មរណទុក្ខនេះ ដោយតម្រូវ​ឱ្យ​មាន​ ការ​បង្ហូត​ទង់​ជាតិ ​នៅ​ពាក់​កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *