(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ដែលជា មេបញ្ជាការរងខ២នៃកង ល្បាតទី២កងការពារព្រំ ដែន៥០៣ត្រូវបាន ស្លាប់ភ្លាមៗនៅនឹង កន្លែងបន្ទាប់ពីត្រូវ ជនសង្ស័យកាប់ស្ទើរតែ ដាច់កហេតុការ នេះកើតឡើងកាល វេលាម៉ោង៦និង៣០នាទី ថ្ងៃទី២ខែតុលាឆ្នាំ២០១៩ នៅចំនុចភូមិព្រៃ ចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នគរបាលប៉ុស្តិ៍រដ្ឋបាល អូរបីជាន់បានអោយ ដឹងថាជនបង្កមាន ឈ្មោះភាព សុភ័ក្រភេទប្រុស អាយុ២៦ឆ្នាំជាពលរដ្ឋរស់ នៅចំនុចកើត ហេតុខាងលើ ចំណែកឯជនរង គ្រោះឈ្មោះ កែវ ពេជ្ររស្មី ឋានៈជាព្រិន្ទបាលឯក មុខងារមេបញ្ជាការ រងខ២នៃកងល្បាតទី២ កងការពារព្រំដែន៥០៣ យោងតាម ចម្លើយសារភាព របស់ជនសង្ស័យ បានរៀបរាប់ថា រវាងជនរងគ្រោះ ជាមួយនឹងខ្លួនគេធ្លាប់ មានជម្លោះនៅក្នុង វង់ផឹកស៊ី ហើយបានរងនូវការ ប្រមាថមើលងាយពីប្រពន្ធ និងជនរងគ្រោះផងដែរ ជនសង្ស័យបាន បញ្ជាក់ បន្ថែមថា រូបគេត្រូវបានរងនូវការ ប្រមាថពីប្រពន្ធជនរងគ្រោះ ដោយយកចង្កិះមកវាយ លើក្បាលហើយរងការ គំរាមថានិងបាញ់បំបែក ក្បាលពីសំណាក់ព្រិន្ទ បាលឯកនេះដែរដោយ សារតែការប្រមាថមើល ងាយនេះហើយបានធ្វើ អោយខ្លួនគេមានគំនុំ ដក់ជាប់ក្នុងចិត្ត គុំទុកយូរខែមកហើយ ទើបនៅថ្ងៃកើតហេតុ ជាឱកាសល្អឃើញជន រងគ្រោះជិះម៉ូតូឌុបកូន ដើរលេងមកក្បែរ ផ្ទះខ្លួនរស់នៅក៏សម្រេច ចិត្តបញ្ចប់គំនុំចាស់នេះ។
ក្រោយកើតហេតុជន សង្ស័យមិនបានរត់គេច ខ្លួនទេគឺអោយគេដឹក តាមម៉ូតូចូលទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំអូរបីជាន់តែម្តង។
បច្ចុប្បន្នកម្លាំងនគរបាល ប៉ុស្តិកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាម នីតិវិធី។