(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកប ដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែល សន្យាភូតភរ ឬធ្វើប្រជាភិថុតិ ជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរ ប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះ ភ័យធំយ៉ាងណាក៏ដោយ។
ដូច្នេះ ដរាបណាប្រជាជន កម្ពុជានៅតែ គោរពស្រឡាញ់ និងផ្តល់ការទុកចិត្ត មកលើគណបក្ស ប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្ស គ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះ ត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធី សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អំណោយផល នៃសុខសន្តិភាព និងលំនឹងស្ថិរភាពផ្នែក សង្គម-សេដ្ឋកិច្ច តាមរយៈជ័យ ជម្នះលើសមរភូមិ ក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាស ដល់ប្រជាពលរដ្ឋទាំង អស់គ្នាអាចរស់នៅ ក្នុងជីវភាពប្រក្រតីឡើងវិញ លើគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់ទីកន្លែង ដែលជាក់ស្តែងនោះ គឺការជួបជុំចូលរួម សម្ពោធសមិទ្ធ ផលនានាជាច្រើន ប្រកបដោយក្តី រីករាយជុំញាតិជុំមិត្ត និងសទ្ធាជ្រះថ្លាក្នុងការ បំពេញបុណ្យកុសល ដូចក្នុងថ្ងៃនេះផ្ទាល់។
វិបត្តិកូវីដ-១៩ ដែលបានអូស បន្លាយរយៈពេល ជាង០២ឆ្នាំ បានជះឥទ្ធិ ពលអវិជ្ជមានដល់ ស្ថានភាព សុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំងជីវភាព រស់នៅរបស់ប្រជាពល រដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹក នាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺង ម៉ាត់ជាច្រើនត្រូវបាន ដាក់ចេញយ៉ាង លឿនរហ័សប្រកប ដោយការទទួលខុស ត្រូវច្បាស់លាស់ ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យ សភាពការណ៍ មានភាពធូរស្រាល ស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើ ឱ្យអត្រាឆ្លង ប្រចាំថ្ងៃមានការ ធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏ បានធ្លាក់មកដល់ ចំនួនសូន្យ ដែលជាស្ថានការណ៍ មួយមានលក្ខណៈ ល្អប្រសើរបំផុត បើធៀបទៅនឹង ចំនួនប្រជាជន សរុបរបស់ ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈាន ដល់ការបើកដំណើរ ការប្រទេសឡើង វិញលើគ្រប់វិស័យ ដែលជាកត្តា កំណត់មួយ ដើម្បីស្តារនិងរក្សា ស្ថិរភាពលំនឹង ផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួល រងផលប៉ះពាល់នៅ ក្នុងវិបត្តិសាកល ដ៏ធ្ងន់មួយនេះ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយបញ្ហាកូវីដ-១៩ នៅតែជាបញ្ហា ប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភព លោកទាំងមូល សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានត្រៀម រួចរាល់ជាស្រេច ក្នុងការបន្តផ្តល់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩បន្ថែមទៀត ជាពិសេសវ៉ាក់សាំង ដែលផលិតនៅក្នុង ស្រុកតែម្តងសម្រាប់ចាក់ ជូនប្រជាពលរដ្ឋយើង ដើម្បីបន្ត បង្កើនភាពស៊ាំ ក្នុងសហគមន៍ នៅទូទាំងប្រទេស ដែលគាំទ្រដល់ និរន្តរភាពនៃការការពារ សុខភាពរបស់ប្រជាពលរដ្ឋ និងដំណើរការ បើកប្រទេសលើ គ្រប់វិស័យ ដែលបានដំណើរការ យ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល មកដល់ពេលនេះ។
សូមអរគុណចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿ ទុកចិត្តមកលើរាជ រដ្ឋាភិបាល និងបានចូលរួម គាំទ្រអនុវត្តគ្រប់ វិធានការដែលរាជ រដ្ឋាភិបាលបាន ដាក់ចេញ ហើយក៏សូមយកឱកាស នេះអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តទទួលយក ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សា សុខភាពឱ្យរឹងមាំ ពីព្រោះពុំមានអ្វី សំខាន់ និងមានតម្លៃ ជាងសុខភាពនោះទេ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា យុវជនជំនាន់ក្រោយ មានភ័ព្វសំណាងណាស់ ដែលបានរស់នៅ ក្នុងសង្គមមួយដែល ប្រកបដោយ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីក ចម្រើន ដូច្នេះសូម ខិតខំប្រឹងប្រែង និងយកចិត្ត ទុកដាក់សិក្សា រៀនសូត្រ កសាងលត់ដំខ្លួន ឱ្យក្លាយជាធនធាន មានតម្លៃសម្រាប់ គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹង ការខិតខំប្រឹងប្រែង របស់ឪពុក ម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំ ប្រឹងប្រែងរបស់ សម្តេចតេជោ និងឥស្សរជន ថ្នាក់ដឹកនាំ ជាតិជាច្រើន ដែលបាន តស៊ូលះបង់ប្រកប ដោយពលិកម្ម គ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ស្វែងរកសុខសន្តិភាព និងសេចក្តី សុខសាន្តជូនជាតិ និងប្រជាជន៕