មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភកុំព្យុទ័រ ម៉ាស៊ីនព្រីនធ័រ វិទ្យុទាក់ទង និងគ្រឿងឧបភោគ បរិភោគជូនក្រុមការងារទំនាក់ទំនងច្រកកម្ពុជា-ថៃ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ទទួលបានការអនុញ្ញាត ក្នុងនាមតំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង  អគ្គមេបញ្ជាការរង នៃកងយោធភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនគោក កងទ័ពជើងគោក បានដឹកនាំប្រតិភូ ចុះបំពេញការងារ និងពាំនាំនូវការសាក សួរសុខទុក្ខព្រម ទាំងនាំយកនូវ អំណោយរបស់ ឯកឧត្តមមេបញ្ជាការ និងលោកជំទាវ ជូនដល់បណ្តាក្រុម ការងារទំនាក់ទំនង ច្រកព្រំដែន កម្ពុជា ថៃ ទាំង១៣ចំណុះ ភូមិសាស្ត្រយោធ ភូមិភាគទី៥ កងទ័ពជើងគោក ដែលក្នុងមួយ ស្ថាប័នទទួលបាន កុំព្យូទ័រយួរដៃ ម៉ាស៊ីនព្រីនគូល័រ មួយគ្រឿង អាយកូមចំនួន ៥គ្រឿង ព្រមទាំងគ្រឿង ឧបភោគបរិភោគ មួយចំនួនទៀត ។

ក្នុងនាមការិយាល័យ ព្រំដែនគោក កងទ័ពជើងគោក, កងកម្លាំង ក្រុមការងារទំនាក់ ទំនងច្រកកម្ពុជា-ថៃ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស សូមគោរពថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយក ចិត្តទុកដាក់គិត គូរដល់សុខទុក្ខ ការរស់នៅ និងការបំពេញភារ កិច្ចចំពោះមុខរបស់ ក្រុមការងារទំនាក់ទំនង ច្រកកម្ពុជា-ថៃ បានងាយស្រួល លឿន រហ័ស ឆ្លើយតបទៅនឹង ការប្រគល់ជូន របស់ថ្នាក់លើ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *