(តាកែវ) ៖ មិនមានការលុប បំបាត់រាល់ល្បែង ស៊ីសងគ្រប់ភេទដែល កំពុងដំណើរការ លេងភ្នាល់រាល់ ថ្ងៃតាមតូបកាហ្វេ គៀនកោះក្នុង ក្រុងដូនកែវ ដូចដែល សមត្ថកិច្ចនគរបាល ក្រុងដូនកែវធ្លាប់ អះអាងកន្លង មកនោះទេ។
មហាជនតែងតែ លើកឡើងថា រីកដុះដាលខ្លាំង ណាស់ក្រុងដូនកែវ នូវវង់ល្បែង ស៊ីសងដូចជា ឡូតូអនឡាញ និង ជល់មាន់តាម ទូរទស្សន៍ ដែលបញ្ហាទាំងនេះវា ពិតណាស់តែង តែបង្កអសន្តិ សុខក្នុងសង្គម អំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម ជាពិសេសអាជ្ញាធរ មិនបានយកចិត្ត ទុកដាក់ទប់ស្កាត់ តាមគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល ដាក់ចេញឲ្យ អនុវត្តនោះទេ។
ជាក់ស្តែងថ្មីៗនេះ លេចមុខល្បែងជល់ មាន់តាមទូរទស្ស អនឡាញដែលមាន ឈ្មោះ R 88 បើកដំណើការ លេងភ្នាល់ពី ៨ទៅ៩ទីតាំងក្នុង ក្រុងដូនកែវ ដែលមានមនុស្ស ចូលទៅលេងភ្នាល់ រាល់ថ្ងៃមិនលុះ ពេលនោះទេ ងាកទៅមើល សមត្ថកិច្ចនៃអធិការ នគរបាលក្រុងដូនកែវវិញ ដូចជាមើល មិនឃើញសោះ ដោយបណ្តោយ ឲ្យទីតាំងល្បែងទាំងនេះ កើតមានក្នុង មូលដ្ឋានខ្លួន ជាបន្តបន្ទាប់។
ពាក់ព័ន្ធនិង ករណីខាងលើនេះ លោក ឥន្ធ មណ្ឌល អធិការនគរបាល ក្រុងដូនកែវបាន និយាយយ៉ាង ខ្លីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា លោកទទួល ស្គាល់ពិតជាមាន ល្បែងជល់មាន់តាម ទូរទស្សដែល មានឈ្មោះ R 88 នេះមែន តែលោកមិន នឹកស្មានថា មានរហូតដល់៨ ទៅ ៩ទីតាំងនោះទេ។
ពាក់ព័ន្ធនិងវិធាន ការបង្ក្រាប លោកអធិការឆ្លើយថា មិនទាន់មាន វិធានការនោះទេ៕