(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២២ បានអញ្ជើញជា អធិបតីក្នុងពិធី ប្រកាសសុពលភាព សមាជិកក្រុម ប្រឹក្សាសង្កាត់ សាមគ្គីអណ្ណត្តិទី៥ ចំនួន០៥នាក់ក្នុង នោះលោក ជាម៉ាលី ជាប្រធានក្រុម ប្រឹក្សាសង្កាត់ ។
ពិធីនេះក៏មានការ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រុង អាជ្ញាធរពាក់ព័ន្ធនិង សមាជិកក្រុមប្រឹក្សា សង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូល រួមផងដែរ ។
អភិបាលខេត្ត ស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ សាទរចំពោះការចូល កាន់តំណែងថ្មី នេះហើយចៅសង្កាត់ ជំទប់ ទាំងអស់ ដែលបានទទួលនូវ សេចក្តីទុកចិត្តពី សំណាក់ប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ត្រូវបំពេញការងារ អោយមានតម្លាភាព ក្នុងការបម្រើប្រជា ពលរដ្ឋរបស់យើង។
ឯកឧត្តមមាន ប្រសាសន៍លើក ឡើងថាការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៅថ្នាក់ ឃុំ សង្កាត់ គឺជាការជំរុញ កិច្ចដំណើរការអនុវត្ត កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលកំណែ ទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់ អភិបាលកិច្ច នៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍ អភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ មូលដ្ឋាន ។
លោក ជា ម៉ាលី ចៅសង្កាត់អាណត្តិទី ៥ បានធ្វើការប្តេជ្ញា ចិត្តប្រឹងប្រែងដឹក នាំការងារបម្រើ ប្រជាពលរដ្ឋនៅ ក្នុងសង្កាត់ឱ្យបាន កាន់តែប្រសើរឡើង ជាងអាណត្តិកន្លងមក ជាពិសេសបម្រើ សេវាតម្រូវការនិង សេវាសាធារណ ផ្សេងៗទៀតឱ្យបានឆ្លើយ តបតាមសំណូម របស់ប្រជាពលរដ្ឋ យើងនៅតាម មូលដ្ឋាន ភូមិឃុំ។